ធនាគារ ADB បានបន្ថយការព្យាករណ៍អំពីកំរិតកំណើនសេដ្ឋកិច្ចអាស៊ីឆ្នាំ២០១៩ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន
(VOVWORLD) - បណ្តាប្រទេសអាស៊ីកំពុងអភិវឌ្ឍ៍អាចមានកំរិតកំណើនយឺតជាងបើប្រៀបនឹងការព្យាករណ៍ពីមុនមក ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិង ចិន ដែលបានបង្កឲ្យមានការខូចខាតជាច្រើនចំពោះខឿនសេដ្ឋកិច្ចដែលពឹងផ្អែក ទៅលើការនាំចេញក្នុងតំបន់។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) |
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃថដូចពោលខាងលើនេះ ក្នុងរបាយការណ៍ស្តីពីយថាទស្សន៍នៃការអភិវឌ្ឍអាស៊ីដែលប្រកាសកាលពីថ្ងៃទី ២៦ ខែកញ្ញា។ ក្នុងរបាយការណ៍ ធនាគារ ADB បានរក្សាដដែលនូវការ ព្យាករណ៍អំពី កំរិតកំណើននៅ ៦% នៅឆ្នាំ២០១៨ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលកំពុងអភិឌ្ឍន៍ រួមមានខឿនសេដ្ឋកិច្ចចំនួន៤៥។ ក៏ប៉ុន្តែ ការបន្ថយព្យាករណ៍ កំរិតកំណើន នៅតំបន់នេះនៅ ឆ្នាំ២០១៩ ពីកំរិត ៥,៩% ចុះត្រឹមដល់កំរិត ៥,៨% ដែលបានចាត់ ទុកជាកំរិតទាបបំផុតសំរាប់តំបន់នេះ ចាប់តាំងពីកំរិតកំណើន ៤,៩ ក្នុង ឆ្នាំ២០០១។ ខឿនសេដ្ឋកិច្ចចិនត្រូវបានព្យាករណ៍នឹង មានកំរិតកំណើន ដល់ ៦,៣ % នៅឆ្នាំ២០១៩ ដែលទាបជាងបើធៀបនឹងការព្យាករណ៍ ៦.៤% ដែលបាននាំចេញកាល ពីខែកក្កដាកន្លងទៅ និងក៏បានចាត់ទុកជាកំរិតទាបជាង ការព្យាករណ៍ ៦,៦%នៅឆ្នាំ២០១៨ផងដែរ៕