ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាម​នឹង​ត្រូវបានស្ដារ​ឡើង​វិញយ៉ាងខ្លាំងក្លា

(VOVWORLD) - មូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៅតែមិនថមថយ ហើយវៀតណាមមានយថាទស្សន៍ទទួលបានផលប្រយោជន៍ពីនិន្នាការពាណិជ្ជកម្ម វិនិយោគ និងផលិតកម្មសកលលោកនាបច្ចុប្បន្ននេះផងដែរ។
ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាម​នឹង​ត្រូវបានស្ដារ​ឡើង​វិញយ៉ាងខ្លាំងក្លា - ảnh 1 ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា

យោងតាមរបាយការណ៍ធ្វើបច្ចុប្បន្នភាពយថាទស្សន៍ និងអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០២០ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងសម្រេចបាន ១,៨% ក្នុងឆ្នាំ ២០២០ ក្នុងបរិបទដែលកើតមានជំងឺរាត ត្បាតកូវីដ ១៩ ហើយកើនឡើង ៦,៣% ក្នុងឆ្នាំ ២០២១ របាយការណ៍នេះបានវាយតម្លៃថាវៀតណាមកំពុងបង្ហាញនូវសមត្ថភាពស្ដារឡើងវិញយ៉ាងខ្លាំងក្លា បើប្រៀបធៀបនឹង ខឿនសេដ្ឋកិច្ចដទៃទៀតហើយ យថាទស្សន៍នៃខឿនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងយូរអង្វែងនៅតែមានភាពវិជ្ជមាន។ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៅតែមិនថមថយ ហើយវៀតណាមមានយថាទស្សន៍ទទួលបានផលប្រយោជន៍ពីនិន្នាការពាណិជ្ជកម្ម វិនិយោគ និងផលិតកម្មសកលលោកនាបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ