ធនាគារ​ HSBC បាន​សន្យា​ថា នឹង​​រៀបចំកញ្ចប់​ជំ​នួយ​ ​១២​ពាន់​លាន​ដុល្លា សម្រាប់គោល​ដៅ​​​អភិវឌ្ឍន៍​​ប្រកបដោយ​និរន្តរភាព​​​នៅ​វៀតណាម

(VOVWORLD) - ដើម្បីជួយឧបត្ថម្ភគោលដៅអាកាសធាតុរបស់ វៀតណាម នៅថ្ងៃទី ២៥ ខែមករា ធនាគារ HSBC វៀតណាមបានសន្យាថា នឹងរៀបចំដើមទុនរហូតដល់ ១២ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដោយផ្ទាល់និងដោយប្រយោល ចំពោះគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់វៀតណាម និងបណ្តាសហគ្រាសនៅវៀតណាម រហូតដល់ឆ្នាំ ២០៣០។
ធនាគារ​ HSBC បាន​សន្យា​ថា នឹង​​រៀបចំកញ្ចប់​ជំ​នួយ​ ​១២​ពាន់​លាន​ដុល្លា សម្រាប់គោល​ដៅ​​​អភិវឌ្ឍន៍​​ប្រកបដោយ​និរន្តរភាព​​​នៅ​វៀតណាម - ảnh 1(រូបភាព៖ Quang Nhut/TTXVN)

នៅក្នុងសំបុត្រផ្ញើរជូនរដ្ឋាភិបាលវៀតណាមនាពេលថ្មីៗនេះ HSBC បានបង្ហាញផែនការជួយឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុនិងវិជ្ជាជីវៈ សម្រាប់គម្រោងបៃតង គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗ និងមានសក្តានុពល ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់វៀតណាម។ នេះគឺជាផ្នែកមួយ ក្នុងការប្តេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុន HSBC ដើម្បីផ្គត់ផ្គង់ទឹកប្រាក់ចន្លោះពី ៧៥០ ពាន់លានដុល្លារ ដល់ ១ ទ្រីលានដុល្លារនៅឆ្នាំ ២០៣០ សម្រាប់ជួយឧបត្ថម្ភ និងវិនិយោគប្រកបដោយនិរន្តរភាព ជួយគាំទ្រសហគ្រាសក្នុងការផ្លាស់ប្តូរទៅកាន់របៀបធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពជាងមុន និងការបំភាយឧស្ម័នកាបូនទាប។

ដើម្បីសម្រេចឲ្យបានការបំភាយឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០ ដូចការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុង COP26 ធនាគារ HSBC បានជឿជាក់ថា វៀតណាមត្រូវការវិនិយោគយ៉ាងគំហុកទៅលើថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធបៃតង។ ធនាគារ HSBC វៀតណាម នឹងកៀងគរដើមទុនពីទីផ្សារហិរញ្ញវត្ថុក្នុងស្រុក និងអន្តរជាតិ ដើម្បីអាចផ្គត់ផ្គង់ដំណោះស្រាយប្រកបដោយនិរន្តរភាពជាច្រើន នៅក្នុងវិស័យឥណទានបៃតង ហិរញ្ញប្បទានបំណុល ខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្ម និងប្រាក់បញ្ញើបៃតង និងផលិតផលវិនិយោគនានា។ ដើម្បីអាចផ្គត់ផ្គង់ដំណោះស្រាយទាំងនេះ HSBC បានរួមបញ្ចូលគ្នា នូវដំណើរការវាយតម្លៃហានិភ័យយ៉ាងម៉ត់ចត់ និងស្តង់ដារហិរញ្ញវត្ថុបៃតងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ