ធនាគារ HSBC៖ សេដ្ឋកិច្ចវៀតណាមបន្តសម្រេចបានជោគជ័យ
(VOVWORLD) - នៅថ្ងៃទី ១៧ ខែសីហា ធនាគារ HSBC បានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា “Vietnam at a glance – វិលត្រលប់ទៅយុទ្ធសាស្ត្រចាស់វិញ” ដោយបានបង្ហាញពីផ្ទាំងរូបភាពដ៏សម្បូរបែបនៃខឿនសេដ្ឋកិច្ចវៀតណាម។
ប្រភព៖ CEIC, HSBC
|
យោងតាមរបាយការណ៍នេះ បន្ទាប់ពីកំណើនគួរឱ្យចាប់អារម្មណ៍កឺ ១៧% ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចេញរបស់វៀតណាមបានចាប់ផ្តើមឆមាសទីពីរជាមួយនឹងអត្រាកំណើនទាបជាងការរំពឹងទុក។ មូលហេតុចម្បងគឺដោយសារតែវិស័យអេឡិចត្រូនិកមានកំណើនយឺតជាមុន ជាពិសេសគឺទំនិញទូរស័ព្ទ។ ទោះជាយ៉ាងណាក៏ដោយ វាយនភ័ណ្ឌ សំលៀកបំពាក់ និងស្បែកជើងមានអត្រាកំណើនយ៉ាងខ្លាំង ដោយសម្រេចបាន ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ កំណើននៃការនាំចូលក៏បានកើនឡើង ៣,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
របាយការណ៍របស់ HSBC បានឲ្យដឹងថា វៀតណាមនៅតែបង្ហាញពីសកម្មភាពផលិតកម្មយ៉ាងខ្លាំងក្លា ជាងប្រទេសភាគច្រើននៅក្នុងតំបន់។ ទោះបីជាកំណើនផលិតកម្មអាចនឹងថយចុះក្នុងប៉ុន្មានខែខាងមុខក៏ដោយ ក៏ទស្សនវិស័យនៅតែវិជ្ជមាន។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា សេដ្ឋកិច្ចវៀតណាមបន្តសម្រេចបានជោគជ័យមួយចំនួន បើទោះបីជារូបភាពសេដ្ឋកិច្ចពិភពលោកមានភាពអាប់អួរក៏ដោយ។ គួរកត់សម្គាល់ថា កំណើននៃការលក់រាយបានកត់ត្រាកម្រិតខ្ពស់បំបែកកំណត់ត្រា ពោលគឺខ្ពស់ជាង ៥៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សន្ទុះនៃការប្រើប្រាស់បានបន្តកើនឡើងយ៉ាងខ្លាំងសម្រាប់ទាំងទំនិញ និងសេវាកម្ម៕