ធនាគារ Standard Chartered ព្យាករណ៍ថាវៀតណាមនឹងមានកំណើនស្ថិរភាព ក្នុងឆ្នាំ ២០១៩

(VOVWORLD) - វៀតណាមនឹងមានកំណើនស្ថិរភាពនៅកំរិត 6,9% នៅឆ្នាំ ២០១៩ ដោយផ្តោតសំខាន់លើកំណើនប្រកបដោយនិរន្តរភាព។
ធនាគារ Standard Chartered ព្យាករណ៍ថាវៀតណាមនឹងមានកំណើនស្ថិរភាព ក្នុងឆ្នាំ ២០១៩ - ảnh 1 ធនាគារ Standard Chartered ព្យាករណ៍ថាវៀតណាមនឹងមានកំណើនស្ថិរភាព ក្នុងឆ្នាំ ២០១៩

ទន្ទឹមនឹងនេះវស័យផលិតកម្មមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងសកម្មភាពក្នុងប្រទេសត្រូវបានរក្សាយ៉ាងខ្លាំងក្លា នឹងជួយឧបត្ថម្ភដល់កំរិតកំណើននេះផងដែរ។ នេះគឺជាការព្យាករណ៍របស់ធនាគារ Standard Chartered ដែលបាននាំចេញនៅក្នុងព្រឹត្តិការណ៍ធ្វើបទបង្ហាញសេដ្ឋកិច្ចសកលជាប្រចាំឆ្នាំនៅទីក្រុងហូជីមិញកាលពីថ្ងៃទី ១៦ ខែមករា។

យោងតាមការសិក្សាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចថ្មីៗបំផុតរបស់ធនាគារ Standard Chartered ស្តីពីប្រទេសវៀតណាម បានឲ្យដឹងថា វិស័យផលិតកម្មបានកើនឡើងទ្វេដងនៅកំរិត ២ ខ្ទង់ ក្នុងរយៈពេល 4 ឆ្នាំកន្លងទៅ ហើយសន្ទុះនេះអាចបន្តកើនឡើងទៀតក្នុងឆ្នាំ ២០១៩ , ទោះបីជាយឺតបន្តិចបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដោយសារបរិស្ថាននៅខាងក្រៅមិនស្ថិរភាពនិងល្បឿនកំណើនធ្លាប់ស្ថិតនៅកំរិតខ្ពស់នេះរួចហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ