ធនាគារ UOB៖ ព្យាករកំណើនសេដ្ឋកិច្ចវៀតណាមសម្រេចបាន ៦ %ក្នុងឆ្នាំនេះ
(VOVWORLD) - វៀតណាមសម្រេចបានកំណើនជាង ៥.៦% ក្នុងត្រីមាសទី១កន្លងទៅ ដោយសារការងើបឡើងវិញទាំងផ្នែកផលិតកម្ម និងសេវាកម្ម ក៏ដូចជាការបង្កើនល្បឿនក្នុងសកម្មភាពពាណិជ្ជកម្មជាមួយខាងក្រៅ។
ក្នុងរបាយការណ៍ព្យាករណ៍កំណើនសេដ្ឋកិច្ចត្រីមាសទី ២ ដែលបាន ចេញផ្សាយនាថ្ងៃទី ១០ ខែមិថុនា ធនាគារ UOB (សិង្ហបុរី) បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមក្នុងត្រីមាសទី២នឹងកើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នា ហើយបានព្យាករណ៍ថានឹងកើនឡើង ៦% ក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍ វៀតណាមសម្រេចបានកំណើនជាង ៥.៦% ក្នុងត្រីមាសទី១កន្លងទៅ ដោយសារការងើបឡើងវិញទាំងផ្នែកផលិតកម្ម និងសេវាកម្ម ក៏ដូចជាការបង្កើនល្បឿនក្នុងសកម្មភាពពាណិជ្ជកម្មជាមួយខាងក្រៅ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏មានសុទិដ្ឋិនិយមផងដែរ ដែលសរឲ្យឃើញថាវិនិយោគិនបន្តមានទំនុកចិត្តលើបរិយាកាសនយោបាយ និងសមត្ថភាពប្រកួតប្រជែងរបស់វៀតណាម។ លំហូរទុន FDI ចាប់តាំងពីដើមឆ្នាំបានកើនឡើង ៧.៨% បើធៀបនឹងរយៈពេលដូចគ្នា ពោលគឺសម្រេចបាន ៨.៣ ពាន់លានដុល្លារអាមេរិកក្នុងខែឧសភា ដែលជាល្បឿនលឿនបំផុតចាប់តាំងពីឆ្នាំ ២០១៨ ។ របាយការណ៍បានចាត់ទុកថា យថាទស្សន៍កំណើនរបស់វៀតណាមត្រូវបានពង្រឹងដោយការងើបឡើងវិញនៃតម្រូវការបន្ទះឈីប semiconductor កំណើនស្ថិរភាពនៅ ចិន និង តំបន់ ក៏ដូចជាការបម្លាស់ទីនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។
ក្នុងពេលនោះ នាថ្ងៃទី ១០ ឧសភា នៅម៉ាឡេស៊ី ក្រុមហ៊ុន Maybank Research Pte Ltd ក៏បានប្រកាសពីការព្យាករណ៍អំពីផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមថា នឹងសម្រេចបានកំណើនដ៏ល្អប្រសើរក្នុងឆ្នាំនេះ និងឆ្នាំក្រោយ៕