ធនាគារកណ្តាលកាតា៖ វៀតណាមគឺជា "ខ្លា" សេដ្ឋកិច្ចថ្មីរបស់ទ្វីបអាស៊ី

(VOVWORLD) -នាថ្ងៃទី ១២ សីហា វែបសាយ thepeninsulaqatar.com បានចុះផ្សាយ បទអត្ថាធិបាយសេដ្ឋកិច្ចជាប្រចាំសប្ដាហ៍ ក្នុងនោះ ធនាគារកណ្ដាលកាតា  (QNB) បានវាយតម្លៃថា នាបច្ចុប្បន្នុ "ខ្លា" ថ្មីបំផុតរបស់ទ្វីបអាស៊ីគឺជាវៀតណាម ដោយមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពីភពលោក។
ធនាគារកណ្តាលកាតា៖ វៀតណាមគឺជា ខ្សែចង្វាក់ផលិតកម្មគ្រឿងបន្លាស់រថយន្តម៉ូតូនៅរោងចក្រវៀតណាម។ រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

តាមការវិភាគរបស់ QNB ថា សន្ទស្សន៍ជាច្រើនបានសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចរបស់វៀតណាមកំពុងមានលក្ខណៈលោតផ្លោះ។ ក្នុងឆមាសទី ១ ឆ្នាំ២០១៨ ផលិតផលសរុបក្នុងស្រុក (GDP) កើន 7,1% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ហើយនេះគឺជាកម្រិតកំណើនលឿនបំផុតរបស់ខឿនសេដ្ឋកិច្ចវៀតណាមតាំងពីឆ្នាំ២០១១ មក។ផ្នែកដែលទទួលបានកំណើគួរឲ្យចាប់អារម្មណ៍គឺ ផ្នែកឧស្សាកម្មកែច្នៃដោយទទួលបានកំណើនបរមាណផលកើន 13,1% ។

តាមការវាយតម្លៃរបស់ QNB ថា ជោគជ័យលើវិស័យឧស្សាហកម្មកែច្នៃ និងនាំចេញ គឺអាស្រ័យទៅលើសមត្ថភាពរបស់វៀតណាមក្នុងការទាក់ទាញ ទុនវិនិយោគផ្ទាល់ពីបរទេស  (FDI) លើវិស័យដូចជា សំលៀកបំពាក់ ស្បែកជើង និង អេឡិចត្រូនិក។

QNB ក៏បានវាយតម្លៃថា មូលដ្ឋានគ្រឹះក្នុងជោគជ័យខាងលើ នេះគឺដោយសារចនាសម្ព័ន្ធប្រជាសាស្ត្រអំណោលផល ស្ថិរភាពខាងនយោបាយ ក៏ដូចជាទីតាំងភូមិសាស្ត្ររបស់វៀតណាម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគរបស់ QNB ក៏បានក្រើនរំលឹកថាភាពជោគជ័យទាំងនេះ អាចបធ្វើឲ្យវៀតណាមត្រូវប្រឈមមុខនឹងការសាកល្បងនាពេលអនាគត។ ទន្ទឹមនឹងនេះ QNB ក៏បានបង្ហាញអំពីកត្តាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី ដើម្បីធានាថាវៀតណាមអាចបន្តរក្សាតួនាទីជា "ខ្លា" សេដ្ឋកិច្ចរបស់ទ្វីបអាស៊ីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ