ធនាគារកណ្តាលអង់គ្លេស​បង្កើនអត្រាការប្រាក់យ៉ាង​ខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ១៩៩៥ មក

(VOVWORLD) - នាថ្ងៃទី ៤ ខែសីហា ធនាគារកណ្តាលអង់គ្លេស (BOE) បានសម្រេចបង្កើនអត្រាការប្រាក់ចំនួន ៥០ពិន្ទុបន្ថែមទៀត ឡើងដល់ ១,៧៥% សំដៅដោះស្រាយការកើនឡើងនៃការចំណាយប្រចាំថ្ងៃ ដោយមិនអើពើដល់ការព្រួយបារម្ភថា ខឿនសេដ្ឋកិច្ចកំពុងឈានចូលឱនភាពសេដ្ឋកិច្ច។ 
ធនាគារកណ្តាលអង់គ្លេស​បង្កើនអត្រាការប្រាក់យ៉ាង​ខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ១៩៩៥ មក - ảnh 1រូបភាព៖ AFP/TTXVN

នេះគឺជាការកើនឡើងអត្រាការប្រាក់លើកទី ៦ ចាប់តាំងពីខែធ្នូឆ្នាំ ២០២១ និងជាការបង្កើនអត្រាការប្រាក់ដ៏ខ្លាំងបំផុតក្នុងរយៈពេល ២៧ ឆ្នាំកន្លងមក ដែលនាំអត្រាការប្រាក់របស់អង់គ្លេសឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០០៨មក ។

អតិផរណានៅចក្រភពអង់គ្លេសបានកើនឡើងដល់ ៩,៤% ក្នុងខែមិថុនាឆ្នាំ ២០២២ ដែលត្រូវបានព្យាករណ៍ថា នឹងកើនឡើងរហូតដល់ ១៣% នៅចុងឆ្នាំ២០២២នេះ នៅពេលដែលខឿនសេដ្ឋកិច្ចអាចឈានដល់ឱនភាពសេដ្ឋកិច្ច។ ការបង្កើនអត្រាការប្រាក់របស់ BOE បាននាំឲ្យគន្លងរឹតបន្តឹងរូបិយប័ណ្ណរបស់ធនាគារនេះ ខិតទៅជិតនិន្នាការដែលធនាគារបម្រុងសហរដ្ឋអាមេរិក (FED) និងធនាគារកណ្តាលអឺរ៉ុប (ECB) បានដាក់ចេញ នៅពេលដែលទីភ្នាក់ងារទាំងពីរនេះ បានបង្កើនអត្រាការប្រាក់ប្រមាណ ០,៧៥ និង ០,៥ ពិន្ទុភាគរយ នៅខែកក្កដាកន្លងទៅ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ