ធនាគារកណ្តាលអង់គ្លេសរក្សាអត្រាការប្រាក់ទាបបំផុត

(VOVWORLD) - ការសម្រេចចិត្តនេះត្រូវបាននាំចេញដោយគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ BoE ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៦ ខែមីនា ដែលបានប្រព្រឹត្តទៅបន្ទាប់ពីកិច្ចប្រជុំបន្ទាន់កាលពីសប្តាហ៍មុនដោយសារតែការឆ្លងរាលដាលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនៃជំងឺរាតត្បាត COVID-19។ 

ធនាគារកណ្តាលអង់គ្លេស (BoE) បានសម្រេចរក្សាអត្រាការប្រាក់មូលដ្ឋាននៅកម្រិត ០,១% ពោលគឺមួយសប្តាហ៍បន្ទាប់ពីកាត់បន្ថយអត្រាការប្រាក់ដល់កម្រិតទាបបំផុតដើម្បីគាំទ្រសេដ្ឋកិច្ចបន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត COVID-19។ ការសម្រេចចិត្តនេះត្រូវបាននាំចេញដោយគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ BoE ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៦ ខែមីនា ដែលបានប្រព្រឹត្តទៅបន្ទាប់ពីកិច្ចប្រជុំបន្ទាន់កាលពីសប្តាហ៍មុនដោយសារតែការឆ្លងរាលដាលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនៃជំងឺរាតត្បាត COVID-19។ នៅក្នុងកិច្ចប្រជុំថ្មីបំផុត អ្នកកសាងគោលនយោបាយនៃ BoE ក៏បានឯកភាពគ្នារក្សាទំហំនៃកម្មវិធីបន្ធូរបន្ថយបរិមាណ (QE) ដែលមានតម្លៃ ៧៧២ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ