ធនាគារកណ្តាលអឺរ៉ុបប្រកាសបង្កើនកម្លាំងឲ្យប្រាក់អឺរ៉ូ

ធនាគារកណ្តាលអឺរ៉ុបប្រកាសបង្កើនកម្លាំងឲ្យប្រាក់អឺរ៉ូ - ảnh 1
រូបថតៈ Internet

(VOVworld)-ប្រធានធនាគារកណ្តាលអឺរ៉ុប(ECB) Mario Draghi នាថ្ងៃទី៣០វិច្ឆិកា
បានប្រកាសត្រៀមខ្លួនជាស្រេចការពារប្រាក់អឺរ៉ូនិងធ្វើឲ្យប្រាក់អឺរ៉ូខ្លាំង ជាងក្នុងពេល
ចាំបាច់ប្រសិនបើ សហភាពអឺរ៉ុប(EU)ទទួលបានភាពជឿនលឿន ក្នុងដំណើរការ
ធ្វើសមាហរណកម្មតំបន់។ ថ្លែងមតិលើវិទ្យុផ្សាយសម្លេងអឺរ៉ុប លោក Draghi ឲ្យដឹង
ថា តំបន់ចាយប្រាក់អឺរ៉ូកំពុងលិចក្នុងឧនភាពសេដ្ឋកិច្ច ប៉ុន្តែពិត ជានឹងស្តារឡើង
វិញក្នុងបំណាច់ឆ្នាំ២០១៣។ ជាស្ថាប័នគ្រប់គ្រងគោលនយោ​បាយរូបិយវត្ថុឯករាជ្យ
ក្នុងតំបន់ចាយប្រាក់អឺរ៉ូ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ ECB បានប្រកាសជាច្រើន
សារថា ត្រៀមខ្លួនជាស្រេចទិញដោយមិនកំណត់ ប័ណ្ឌជាតិរដ្ឋាភិបាលរបស់ប្រទេស
ជាសមាជិកមួយចំនួនដែលជួបប្រទះនឹងការ លំបាកអំពីហិរញ្ញវត្ថុ។

        ក្នុងព្រឹត្តិការទាក់ទិន១ទៀត នាថ្ងៃទី៣០វិច្ឆិកា រដ្ឋសភាអាល្លឺម៉ងបាន អនុម័ត
លើខ្ទង់ជំនួយចំនួន ៤៣ពាន់៧រយលានអឺរ៉ូ (ស្មើនឹងជិត ៥៧ពាន់​លានដុល្លារអាមេ
រិក)ពីEU និងមូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ក្រិកបើកផ្លួវឲ្យ Athenរួចផុត
ពីគ្រោះធុនក្ស័យនាខែខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ