ធនាគារជាតិផ្តល់ការជួយឧបត្ថម្ភសកម្មសម្រាប់សកម្មភាពធ្វើអាជីវកម្ម

(VOVWORLD) -នាព្រឹកថ្ងៃទី៥មិថុនានៅទីក្រុងហា ណូយ ក្នុងការផ្លាស់ប្តូរមតិចំពោះមុខសារព័ត៌ មានស្តីពីលទ្ធផលធ្វើសកម្មភាពរបស់ផ្នែគធនាគាររយៈពេល៦ ខែកន្លងទៅ តំណាង ធនាគារជាតិវៀតណាមបានឲ្យដឹងថា កំណើនឥណទានរបស់វៀតណាមគឺខ្ពស់ជាង ប៉ុន្មានឆ្នាំមុន។

ធនាគារជាតិផ្តល់ការជួយឧបត្ថម្ភសកម្មសម្រាប់សកម្មភាពធ្វើអាជីវកម្ម - ảnh 1លោកស្រី Nguyen Thi Hong ទេសាភិបាលរងធនាគារជាតិវៀតណាម(រូបថតៈViệt Hà/VOV )

លោកស្រី Nguyen Thi Hong ទេសាភិបាលរងធនាគារជាតិវៀត ណាមបានឲ្យដឹងថា៖

        “ឥណទានរយៈពេល៦ខែដើមឆ្នាំ២០១៧គឺខ្ពស់ជាងប៉ុន្មានឆ្នាំមុន ពោលគឺនៅ កម្រិត៦,៥៣% ខ្ពស់ជាងឆ្នាំទៅមិញ៥% តាមនោះជួយឧបត្ថម្ភយ៉ាងសកម្មលើការ ផលិតកម្មអាជីវកម្ម។ ធនាគារជាតិក៏បានតាមដានជាប់ទីផ្សារប្តូប្រាក់បរទេស ប្រ កាសអត្រាប្តូរប្រាក់ជាប្រចាំថ្ងៃឲ្យសមស្របជាមួយគោលដៅនៃគោលនយោបាយ រូបិយវត្ថុ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ