|
ទេសាភិបាលរងធនាគារជាតិវៀតណាម លោកស្រី Nguyen Thi Hong |
(VOV)_ទេសាភិបាលរងធនាគារជាតិវៀតណាម លោកស្រី Nguyen Thi Hong បានអោយដឹងថា៖ នាបច្ចុប្បន្ន តម្រូវការផ្គត់ផ្គង់និងតម្រូវការអំពីរូបីយប័ណ្ណនៅស្ថិរ
ភាព។ គិតជាមធ្យមក្នុងរយៈពេល៩ខែពីដើមឆ្នាំមក អតិរេកគឺ១១ពាន់លានដុល្លារ
អាមេរិក។ តម្រូវការទិញរូបិយប័ណ្ណរបស់បណ្ដាអង្គការនិងបុគ្គលចំពោះអង្គការ ឥណទានគឺមិនច្រើនទេ។
ថ្នាក់ដឹកនាំធនាការជាតិបានអោយដឹងថែមទៀតថា៖ ការទូទាត់ប្រាក់នៅលើ
ទីផ្សារល្អ គិតជាមធ្យម បរិមាណប្រាក់ប្តូរពី៩០០លានដុល្លារអាមេរិកដល់មួយពាន់
លាន ដុល្លារអាមេរិក/ថ្ងៃ។ តម្រូវការអំពីរូបីយប័ណ្ណស្រប ច្បាប់របស់បណ្ដាអង្គការ បុគ្គល សុទ្ធតែបានបណ្ដាធនាគារបំពេញគ្រប់គ្រាន់និងទាន់ពេលវេលា។
លោកស្រី Nguyen Thi Hong បានអះអាងថា៖ នាពេលខាងមុខនេះ ធនាគារ ជាតិបន្តតាមដានអោយបានជាប់ជានិច្ចអំពីទីផ្សារ បញ្ជាណែនាំគ្រប់ឧបករណ៍
គោលនយោបាយរូបីយវត្ថុព្រមៗគ្នា ដើម្បីធានាស្ថិរភាពទីផ្សាររូបីយប័ណ្ណ ស្ថិរ
ភាពអត្រាប្តូរប្រាក់…លៗ៕