ធនាគារពិភពលោក (WB) ៖ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នឹងមានកំណើនជាវិជ្ជមាននៅឆ្នាំ ២០២១

(VOVWORLD) - នៅក្នុងរបាយការណ៍ស្តីពីយថាទស្សន៍វិស័យសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយដោយធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៥ ខែមករា បានឲ្យដឹងថា សេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ត្រូវបានគេព្យាករណ៍ថានឹងមានកំណើនជាវិជ្ជមាននៅឆ្នាំនេះ។
ធនាគារពិភពលោក (WB) ៖ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នឹងមានកំណើនជាវិជ្ជមាននៅឆ្នាំ ២០២១ - ảnh 1អង្គការអន្តរជាតិជាច្រើនព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមអាចទទួលបានអត្រាកំណើន ៦.៧% សូម្បីតែជាង ៧% ក្នុងឆ្នាំ ២០២១ (រូបថត៖ laodong.vn)

វៀតណាមនិងម៉ាឡេស៊ី នឹងទទួលបានអត្រាកំណើនខ្ពស់បំផុតក្នុងតំបន់គឺ ៦,៧% ខណៈពេលដែលប្រទេស ឥណ្ឌូនេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ នឹងមានកំណើន កើនឡើងប្រមាណ ៤,៤ %។ ខឿនសេដ្ឋកិច្ចដែលត្រូវប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជា ប្រទេសហ្វីលីពីន ថៃ និងមីយ៉ាន់ម៉ានឹងមានកំណើនតាមលំដាប់លំដោយគឺ ៥,៩% , ៤% និង ២% រៀងៗខ្លួនផងដែរ។

ទោះបីជាមានការព្យាករណ៍ថាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់នឹងមានកំណើនវិជ្ជមាននៅឆ្នាំនេះក៏ដោយ ប៉ុន្តែធនាគារពិភពលោកក៏បានព្រមានថាដំណើរការនៃការស្តារសេដ្ឋកិច្ចឡើងវិញនឹងមានភាពផុយស្រួយខ្លាំង។ មូលហេតុចម្បងដែលនាំមកភាពមិនប្រាកដប្រជានេះ គឺដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចផ្ទុះឡើងវិញយ៉ាងស្មុគស្មាញ និងអូសបន្លាយពេលនៅក្នុងតំបន់នេះ ខណៈពេលដែលការទទួលនិងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតែមានភាពយឺតយ៉ាវតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ