ធនាគារពិភពលោកខិតខំទាក់ទាញការវិនិយោគឯកជនចូលណ្តាប្រទេសកំពុងអភិវឌ្ឍន៍
(VOVWORLD) - ប្រធានធនាគារពិភពលោក (WB) កាលពីថ្ងៃទី ២៤ ខែមីនា បានឲ្យដឹងថា ចាប់ពីសប្តាហ៍នេះ WB នឹងចាប់ផ្តើមចែករំលែកទិន្នន័យផ្តាច់មុខជាច្រើនរបស់អង្គការនេះ សំដៅជំរុញការវិនិយោគឯកជនទៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ព័ត៌មានខាងលើត្រូវបាននាំចេញដោយប្រធាន WB គឺលោក Ajay Banga នៅខាងក្រៅវេទិកាអភិវឌ្ឍន៍ចិនដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៥ ខែមីនានៅទីក្រុងប៉េកាំង (ចិន) ។ យោងតាមប្រធាន WB ទិន្នន័យដែល WB នឹងចែករំលែករួមមាន៖ អត្រាសងបំណុលរបស់វិស័យឯកជនលើអត្រាប្រាក់ចំណូល; ទិន្នន័យលំនាំដើមរបស់វិស័យឯកជនតាមការវាយតម្លៃទំនុកទុកចិត្ត; ទិន្នន័យស្តីពីការសងបំណុលនិងអត្រាក្ស័យធនជាតិតាំងពីឆ្នាំ១៩៨៥មក។ ប្រធាន WB បានបញ្ជាក់ថា ទិន្នន័យទាំងនេះគឺចាំបាច់ដើម្បីបង្កើតទំនុកចិត្តសម្រាប់វិនិយោគិនឯកជន តាមនោះទាក់ទាញការវិនិយោគកាន់តែច្រើនពីវិស័យឯកជនទៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
លោក Ajay Banga ប្រធានធនាគារពិភពលោក ។ ប្រភព៖ AFP/TTXVN |
យោងតាមស្ថិតិរបស់ធនាគារពិភពលោក អត្រាកំណើននៃបណ្តាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានថយចុះពី ៦% មកត្រឹម ៤% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ការថយចុះភាគរយនីមួយៗនៃកំណើននឹងធ្វើឱ្យមនុស្ស ១០០ លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងបានបង្កើនបំណុលសាធារណៈ។ ដូច្នេះតួនាទីរបស់វិស័យឯកជនមានទំហំធំធេងណាស់។ មុននោះ លោក Ajay Banga បានបញ្ជាក់ម្តងហើយម្តងទៀតថា ធនាគារពិភពលោក រដ្ឋាភិបាល និងស្ថាប័នពហុភាគីមិនអាចបំពេញគោលដៅអភិវឌ្ឍន៍ដោយគ្មានវិស័យឯកជនបានឡើយ៖ “បើទោះបីជារដ្ឋាភិបាល ស្ថាប័នពហុភាគី និងសប្បុរសជនបានធ្វើសកម្មភាពរួមគ្នាក៏ដោយ ក៏យើងនៅតែខ្វះខាត។ យើងត្រូវការទំហំ ធនធាន និងភាពបត់បែនរបស់វិស័យឯកជន”៕