ធនាគារពិភពលោកត្រៀមជាស្រេចសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមលើវិស័យជាច្រើន

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បាន សង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភប្រកបដោយ ប្រសិទ្ធភាពរបស់ធនាគារពិភពលោកនិងរូបលោក Axel van Trotsenburg ផ្ទាល់សម្រាប់វៀតណាមនាពេលកន្លងមក។
ធនាគារពិភពលោកត្រៀមជាស្រេចសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមលើវិស័យជាច្រើន - ảnh 1 លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh ជួបធ្វើការតាមប្រព័ន្ធវីដេអូជាមួយអគ្គនាយកប្រតិបត្តិនៃធនាគារពិភពលោក លោក Axel van Trotsenburg។ (រូបថត៖ baoquocte.vn)

នាយប់ថ្ងៃទី៤ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបធ្វើការតាមប្រព័ន្ធវីដេអូជាមួយអគ្គនាយកប្រតិបត្តិនៃធនាគារពិភពលោក លោក Axel van Trotsenburg។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បាន សង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភប្រកបដោយ ប្រសិទ្ធភាពរបស់ធនាគារពិភពលោកនិងរូបលោក Axel van Trotsenburg ផ្ទាល់សម្រាប់វៀតណាមនាពេលកន្លងមក។ រដ្ឋាភិបាលវៀតណាមតែងតែ ចាត់ទុក ធនាគារពិភពលោកជាដៃគូអភិវឌ្ឍដ៏សែនសំខាន់។

លោកឧបនាយករដ្ឋមន្រ្តីមានបំណងថា ធនាគារពិភពលោកបន្តផ្ដល់ ដើមទុនអភិវឌ្ឍ ពិគ្រោះយោបល់ហើយរួមដំណើរជាមួយវៀតណាមក្នុង ដំណើរការតាក់តែងគោលនយោបាយ និងកំណត់ទិសដៅអភិវឌ្ឍនាពេល ខាងមុខ ជាពិសេសគឺក្នុងការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិង ផែនការវិនិយោគសាធារណៈសម្រាប់រយៈពេលជាមធ្យមក្នុងដំណាក់កាល ២០២១-២០២៥។   

ស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់ធនាគារពិភពលោកស្ដីពីការជួយឧបត្ថម្ភ ប្រទេសនានាក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ក្នុងនោះ មានកញ្ចប់ជំនួយឥតសំណងចំនួន៦,២លានដុល្លាអាមេរិកជូនចំពោះវៀតណាមនោះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានស្នើឲ្យធនាគារ ពិភពលោកបន្តជួយវៀតណាមអំពីប្រភពធនធានផ្សេងៗទៀតក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។

ចំណែកលោកអគ្គនាយកប្រតិបត្តិធនាគារពិភពលោក Axel van Trotsenburg បានវាយតម្លៃខ្ពស់ដល់វៀតណាមដោយបានគ្រប់គ្រងយ៉ាង ល្អនូវការឆ្លងរីករាលដាលនៃជម្ងឺ Covid-19 ខណៈដែលនៅតែរក្សាបាននូវ កំណើនជាវិជ្ជមាន។ លោកបានបញ្ជាក់ថា ធនាគារពិភពលោកត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការហើយជួយឧបត្ថម្ភដល់វៀតណាមក្នុងវិស័យជាច្រើនដូចជា៖ ការបង្ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍថាម ពលកកើតឡើងវិញនិងការអភិក្រមយ៉ាងឆាប់រហ័សជាមួយនឹងប្រភពទុន ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ