ធនាគារពិភពលោកបង្កើនការព្យាករណ៍កំណើនជាសកលឆ្នាំ២០២១​

(VOVWORLD) - របាយការណ៍យថាទស្សន៍សេដ្ឋកិច្ចជាសកល (GEP) ថ្មីបំផុតរបស់ធនាគារពិភព លោក (WB) ចេញនាថ្ងៃទី៨ ខែមិថុនា បានឲ្យដឹងថា អាស្រ័យដោយសន្ទុះស្ដារឡើង វិញយ៉ាងខ្លាំងក្លានិងល្បឿនចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅតាមប្រទេសអភិវឌ្ឍនានា អង្គការនេះបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឡើងទៅ៥,៦%ក្នុងឆ្នាំ ២០២១ពោលគឺខ្ពស់ជាង១,៥%បើប្រៀបធៀបនឹងការព្យាករណ៍កាលពីខែមករាកន្លង ទៅ។

ធនាគារពិភពលោកបង្កើនការព្យាករណ៍កំណើនជាសកលឆ្នាំ២០២១​ - ảnh 1ប្រជាជនទៅផ្សារនៅខេត្ត Shandong ប្រទេសចិន។ (រូបថត៖ Xinhua/ VNA)
WB ឲ្យដឹងថែមទៀតថា នេះជាល្បឿនស្ដារឡើងវិញក្រោយវិបត្តិដ៏លឿនបំផុត ក្នុងអំឡុងពេល៨០ឆ្នាំកន្លងមក។ ប៉ុន្តែ គេក៏បានព្រមានថា ប្រទេសជាច្រើន ជាពិសេស គឺប្រទេសក្រីក្រកំពុងត្រូវទុកចោលនៅខាងក្រោយ ហើយនឹងចំណាយពេលជាច្រើនឆ្នាំ ដើម្បីវិលត្រឡប់ទៅរកកម្រិតកំណើនដូចដំណាក់កាលមុនការផ្ទុះជម្ងឺរាតត្បាត។ យោង តាមប្រធាន WB លោក David Malpass ចាត់ទុកថា ចាំបាច់ត្រូវសម្របសម្រួលកិច្ច ខិតខំប្រឹងប្រែងលើទូទាំងពិភពលោកដើម្បីជំរុញល្បឿននៃការចែកចាយវ៉ាក់សាំងនិងកាត់បន្ថយបំណុល ជាពិសេសសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប។
យោងតាមអ្នកជំនាញសេដ្ឋកិច្ចរបស់ WB លោក Ayhan Kose កំណើនសេដ្ឋកិច្ច ជាសកលក្នុងឆ្នាំ២០២២នឹងកាន់តែខ្លាំងជាងទៀត ប្រសិនបើការចែកចាយវ៉ាក់សាំង ត្រូវបានជំរុញ ដែលអាចសម្រេចរហូតដល់៥% ជំនួសឲ្យកម្រិត៤,៣% ដូចនឹងការ ព្យាករណ៍នាបច្ចុប្បន្ន។ អ្នកជំនាញរូបនេះក៏បានចាត់ទុកថា រហូតដល់ឆ្នាំ២០២៣និង ក្រោយនោះ ទើបប្រទេសភាគច្រើនអាចវិលត្រឡប់មករកកម្រិតកំណើនដូចដំណាក់កាល មុនការផ្ទុះជម្ងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ