ធនាគារពិភាពលោកប្រគៀកស្មារជាមួយវៀតណាមជានិច្ច

ធនាគារពិភាពលោកប្រគៀកស្មារជាមួយវៀតណាមជានិច្ច - ảnh 1
នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung បានអញ្ជើញជួបសន្ទនាជាមួយប្រធានធនាគារ ពិភពលោក (WB)
លោក Jim Yong Kim


(VOVworld)-នាព្រឹកថ្ងៃទី២៣កុម្ភៈនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានអញ្ជើញជួបសន្ទនាជាមួយប្រធានធនាគារ
ពិភពលោក (WB)លោក Jim Yong Kim ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ
វៀតណាម។ ក្នុងជំនួបនេះ លោក​Nguyen Tan Dung មានបំណងថា នឹងបន្តទទួល បានកិច្ចសហប្រតិបត្តិការរបស់ WB ជាពិសេសការឧបត្ថម្ភប្រភពធនធានមនុស្ស  ការពិគ្រោះយោបល់នយោបាយ និងមានការជួយឧបត្ថម្ភបច្ចេកទេសក្នុងដំណើរ ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍។

        រីឯខ្លួនវិញ លោក Jim Yong Kimបានអះអាងនូវការសន្យារបស់ WB ចំពោះ ដំណើរការអភិវឌ្ឍន៍របស់វៀតណាម។​លោកបានសង្កត់ធ្ងន់ថា  WB នឹងយកចិត្ត ទុកដាក់ជួយឧបត្ថម្ភវៀតណាមក្នុងការទាក់ទង់ផ្ទាល់ជាមួយនឹងប្រភពទុនអាទិ
ភាពដោយការប្រាក់ទាប រយៈពេលវែងចីដើម្បីអភិវឌ្ឍន៍ថាមពលកកើតឡើង
វិញអភិវឌ្ឍន៍ផ្នែកអប់រំជាដើម។

        នៅពេលរសៀលថ្ងៃដដែល នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាមជ្ឈឹមបក្ស
លោក Nguyen Phu Trong ក៏អញ្ជើញទទួលជួបជាមួយ លោក Jim Yong Kim  ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ