ធនាគារពិភពលោកផ្តល់ទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិកជួយឧបត្ថម្ភផ្នែកគមនាគមន៍និងគ្រប់គ្រងទឹកជំនន់
|
ធនាគារពិភពលោកផ្តល់ទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិកជួយឧបត្ថម្ភផ្នែកគមនាគមន៍និងគ្រប់គ្រងទឹកជំនន់នៅវៀតណាម |
(VOV)_គណៈនាយកធនាគារពិភពលោក ទើបនឹងបានអនុម័តផ្តល់ទឹកប្រាក់
ចំនួនជាង៥០០លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវគមនាគមន៍ ស្ពាន និងគ្រប់
គ្រងទឹកជំនន់ និងកែលំអរលក្ខណះអនាម័យនៅវៀតណាម។ ក្នុងនោះ គំរោង
ការណ៍កសាងស្ពាន និងគ្រប់គ្រងផ្លូវថ្នល់ មានតំលៃ ៣៨៥លានដុល្លារអាមេរិក
នឹងជួយឧបត្ថម្ភកែលំអរផ្លូវគមនាគមន៍ជនបទ។ គំរោងការណ៍គ្រប់គ្រង់ទឹកជំនន់
និងធារាសាស្ត្រ ខេត្ត Vinh Phuc ( ភាគខាងជើងវៀតណាម) បានអនុម័ត ដោយ
មានទឹកប្រាក់ចំនួន ១៥០លានដុល្លារអាមេរិក។ គំរោងការណ៍នេះនឹងការពារប្រ
ជាជនចំនួន២៥៥ពាន់នាក់ នៅទីរួមខេត្ត ទីរួមស្រុកតូចដែលតែងតែត្រូវរងឥទ្ធិ
ពលពីទឹកជំនន់ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ៕