ធនាគារពិភពលោកព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៤,៧% ក្នុងឆ្នាំនេះ

(VOVWORLD) - យោងតាម WB សេដ្ឋកិច្ចវៀតណាមត្រូវប្រឈមមុខនឹងហានិភ័យដែលទាក់ទង នឹងកំណើនទាបជាងការរំពឹងទុកនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសចិន; តម្រូវការខាងក្រៅសម្រាប់ផលិតផលនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ដែលប៉ះ ពាល់ដល់កំណើន។

ធនាគារពិភពលោកព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៤,៧% ក្នុងឆ្នាំនេះ - ảnh 1WB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងសម្រេចបាន ៤,៧% ក្នុងឆ្នាំ ២០២៣ បន្ទាប់មកនឹងងើបឡើងវិញដល់ ៥,៥% នៅឆ្នាំ ២០២៤ និង ៦% នៅឆ្នាំ ២០២៥។
(រូបភាព៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)
នៅក្នុងរបាយការណ៍ដែលបានប្រកាសនៅថ្ងៃទី ២ ខែតុលា ធនាគារពិភពលោក (WB) បានព្យាករណ៍ថា វៀតណាមនឹងសម្រេចបានកំណើន ៤,៧% ក្នុងឆ្នាំ ២០២៣។ ក៏យោងតាមធនាគារពិភពលោកដែរ អត្រានៃភាពក្រីក្រគ្រោងនឹងថយចុះពី ៣,២% កាលពីឆ្នាំមុនមក ៣% នៅឆ្នាំនេះ។
យោងតាម WB សេដ្ឋកិច្ចវៀតណាមត្រូវប្រឈមមុខនឹងហានិភ័យដែលទាក់ទង នឹងកំណើនទាបជាងការរំពឹងទុកនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសចិន; តម្រូវការខាងក្រៅសម្រាប់ផលិតផលនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ដែលប៉ះ ពាល់ដល់កំណើន។ ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុកក៏នៅឈរទ្រឹងផងដែរ ប៉ុន្តែតាមការ គ្រោងទុក នៅតែជាកម្លាំងចលករស្នូលសម្រាប់កំណើន។
ក្នុងរយៈពេលវែង វៀតណាមត្រូវបានគេរំពឹងថា នឹងក្លាយទៅជាប្រទេសដែល មានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ដើម្បីសម្រេចបាននូវគោលដៅនោះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវលើកកំពស់ផលិតភាពតាមរយៈ ការកែលម្អមូលដ្ឋានគ្រឹះនៃវិស័យហិរញ្ញវត្ថុ ដោះស្រាយភាពជាប់គាំងទាក់ទងនឹង ស្ថាប័ន ក្នុងវិស័យវិនិយោគសាធារណៈដើម្បីជំនះពុះពារលើបញ្ហាកង្វះខាតហេដ្ឋារចនា សម្ព័ន្ធ។ ទន្ទឹមនឹងនេះ បង្កើតបរិយាកាសអំណោយផលដើម្បីឲ្យវិស័យឯកជនក្នុងស្រុក ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ហើយដោះស្រាយហានិភ័យនៃការប្រែប្រួល អាកាសធាតុ និងនិរន្តរភាពបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ