ធនាគារពិភពលោកព្យាករណ៍ថា នៅឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនប្រហែល ៦,៨%

(VOVWORLD) - នាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Carolyn Turk បានសង្កត់ធ្ងន់ថា វៀតណាមកំពុងស្ថិតនៅចំពោះមុខនឹងរបត់មួយដើម្បីស្តារខឿនសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។ 
ធនាគារពិភពលោកព្យាករណ៍ថា នៅឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនប្រហែល ៦,៨%  - ảnh 1 ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ (រូបថត៖ TTXVN)

នាពេលខាងមុខ យថាទស្សន៍របស់វៀតណាមត្រូវបានចាត់ទុកថាជាវិជ្ជមាន ខណៈសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦,៨% ក្នុងឆ្នាំ ២០២១ ហើយនឹងមានស្ថេរភាពក្នុងកម្រិត ៦.៥% នៅឆ្នាំបន្ទាប់។ នេះជាខ្លឹមសារគួរឱ្យកត់សម្គាល់នៅក្នុង “របាយការណ៍ពិនិត្យឡើងវិញ - បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចវៀតណាម” ដោយធនាគារពិភពលោកប្រកាសនាថ្ងៃទី ២១ ធ្នូ។ ទន្ទឹមនឹងការវិភាគអំពីនិន្នាការថ្មីៗ នៃខឿនសេដ្ឋកិច្ចវៀតណាម របាយការណ៍របស់ធនាគារពិភពលោកបានលើកឡើងពីបញ្ហាប្រឈមនៃអាកាសធាតុ និងបរិស្ថានដែលវៀត ណាមត្រូវដោះស្រាយ។ អាស្រ័យហេតុនេះ វៀតណាមត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយស្មារតីបន្ទាន់ ដូចដែលខ្លួនបានឆ្លើយតបជាមួយនឹងជំងឺរាតត្បាតកូវីដ ១៩ អញ្ជឹង។

នាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Carolyn Turk បានសង្កត់ធ្ងន់ថា វៀតណាមកំពុងស្ថិតនៅចំពោះមុខនឹងរបត់មួយដើម្បីស្តារខឿនសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។ ហើយវៀតណាមកំពុងមានឱកាសដើម្បីជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលមានលក្ខណៈបៃតង ឆ្លាតជាងមុននិងបរិយាប័ន្នបន្ថែមទៀត។

របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា វៀតណាមអាចសម្រេចបាននូវសេចក្តីប្រាថ្នារបស់ខ្លួន ដើម្បីក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ មិនត្រឹមតែផ្អែកលើសមត្ថភាពរបស់វៀតណាមក្នុងការជំនះវិបត្តិកូវីដ  ១៩ ដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងពឹងផ្អែកលើប្រសិទ្ធភាពក្នុងការគ្រប់គ្រងរាល់ប្រភពធនធាននិងហានិភ័យនៃអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ