ធនាគារពិភពលោកព្យាករណ៍ថាវៀតណាមមានកំណើន៥,៧%ក្នុងឆ្នាំ២០១២។
VOV -  
(VOV) /  
VOV-របាយការណ៍បច្ចុប្បន្នកម្មសេដ្ឋកិច្ចអាស៊ីបូពា៍ដោយធនាគារពិភបលោក
ដែលបានប្រកាសនាថ្ងៃទី២៣ឧសភានៅក្រុងហាណូយបានព្យាករណ៍ថា ក្នុង
ឆ្នាំ២០១២វៀតណាមអាចទទួលបានកំរិតកំណើនសេដ្ឋកិច្ចប្រមាណ៥,៧%
និងអតិផរណានាចុងឆ្នាំត្រូវបានព្យាករណ៍នឹងថយចុះក្រោម១០%។ តាម
ធនាគារពិភពលោកថា ក្រោយរយៈពេលដ៏វែងមួយអស្ថិរភាព ខឿនសេដ្ឋកិច្ច
វៀតណាមកំពុងឈានចូលបរិយាកាសម៉ាក្តូសេដ្ឋកិច្ចស្ថិរភាពជាងជាបណ្តើរៗ
ពិសេសគឺក្រោយពេលរដ្ឋាភិបាលវៀតណាមផ្សព្វផ្សាយនិងអនុវត្តសេចក្តីសំរេច ចិត្តលេខ១១នាខែកុម្ភៈឆ្នាំ២០១១សំដៅស្ថិរភាពខឿនសេដ្ឋកិច្ចនិងសង្គម។ ប៉ុន្តែក្នុងពេលខឿនសេដ្ឋកិច្ចវៀតណាមចាប់ផ្តើមស្ថិរភាពឡើងវិញនោះការរិតត្បិតបណ្ដាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរួមជាមួយស្ថានភាព បរិយាកាសសេដ្ឋកិច្ចសកលមិនរឹងមាំ បានបណ្ដាលការជះឥទ្ធិពលមួយ ចំនួនចំពោះកមណើនសេដ្ឋកិច្ចរបស់វៀតណាម៕
VOV
-VOV