ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស

(VOVWORLD) - យោងតាមធនាគារពិភពលោក (WB) ប្រចាំនៅ វៀតណាមបានឲ្យដឹងថាមុនពេលការរីករាលដាលនៃជំងឺ COVID-19  វៀតណាមមានសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះយ៉ាងឆាប់រហ័សនិងប្តូរផ្តាច់ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ។
ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស - ảnh 1 នាយកធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousman Dione (រូបថត៖ TTXVN)

ទន្ទឹមនឹងនេះ វៀតណាមក៏អនុវត្តការរក្សាគម្លាតសង្គមយ៉ាងម៉ឹងម៉ាត់នៅទូទាំងប្រទេសក្នុងខែមេសា ហេតុដូច្នេះការជះឥទ្ធិពលនិងការប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចភាគច្រើនបានធ្វើឲ្យការកាត់បន្ថយសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗដូចជាការអាជីវកម្មលក់រាយ ការនាំចេញនិងនាំចូលទំនិញ និងសេវាកម្ម កម្មន្តសាលផលិតកម្ម កែច្នៃជាដើម។

ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនបរទេសនៅតែបន្តយកចិត្តទុកដាក់លើទីផ្សារវៀតណាម ពោលគឺបានមានដើមទុនវិនិយោគចុះបញ្ជីជាង ១២ ពាន់លានដុល្លារអាមេរិក ត្រូវបានទាក់ទាញក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ ។ លើសពីនេះទៀត រដ្ឋាភិបាលវៀតណាមក៏បានបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមជាបណ្តើរៗនៅទូទាំងប្រទេស ដើម្បីចាប់ផ្តើមផលិតកម្មនិងសកម្មភាពអាជីវកម្មនៃផ្នែកនិងវិស័យសេដ្ឋកិច្ចឡើងវិញផងដែរ។ ទាំងនេះគឺជាសញ្ញាដើម្បីព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមអាចនឹងរីកចម្រើនឡើងវិញនាពេលឆាប់ៗខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ