ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមមានកំណើនពី ២,៥ទៅ ៣% នៅឆ្នាំ ២០២០

(VOVWORLD) - ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម (GDP) អាច កើនឡើងពី ២,៥ ទៅ ៣.០ % នៅឆ្នាំ ២០២០ ដោយមានការស្តារឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំនិងទូលំទូលាយថែមទៀតក្នុងពេលខាងមុខនេះ។

ធនាគារពិភពលោក (WB) ទើបតែប្រកាសរបាយការណ៍ធ្វើបច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម នាខែតុលាឆ្នាំ ២០២០ ដែលក្នុងនោះបានវាយតម្លៃថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម (GDP) អាច កើនឡើងពី ២,៥ ទៅ ៣.០ % នៅឆ្នាំ ២០២០ ដោយមានការស្តារឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំនិងទូលំទូលាយថែមទៀតក្នុងពេលខាងមុខនេះ។

យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក (WB) បានឲ្យដឹងថាសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើងវិញនៅត្រីមាសទី ៣ ឆ្នាំ ២០២០ ជាមួយនឹងអត្រាកំណើន ២,៦២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ហើយខ្ពស់ជាងអត្រាកំណើន ០,៣៩% នៃត្រីមាសទី ២ ឆ្នាំ ២០២០ ទោះបីជាជំងឺរាតត្បាតកូវីដ១៩បានផ្ទុះ នៅតាមតំបន់មួយចំនួនក៏ដោយ។

ទន្ទឹមនឹងនេះ ធនាគារពិភពលោក បានបញ្ជាក់ថាការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងត្រីមាសទី ៣ គឺរឹងមាំជាងមុនដោយអាស្រ័យទៅលើអត្រាកំណើននៃសន្ទស្សន៍ផលិតកម្មឧស្សាហកម្មនិងប្រាក់ចំណូលនៃការលក់រាយ បានកើនឡើងទ្វេដងនៅក្នុងខែកញ្ញា បើប្រៀបធៀបនឹងខែសីហាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ