ធនាគារពិភពលោកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក

(VOVWORLD) -ក្នុងរបាយការណ៍ "យថាទស្សន៍សេដ្ឋកិច្ចសកល" បានប្រកាសនាថ្ងៃទី ៩ មករានោះ ធនាគារពិភពលោក (WB)ព្យាករណ៍ថាតំបន់ទាំងអស់នៅលើពិភពលោកនឹងទទួលបានកំណើនកាន់តែល្អប្រសើរ។
ធនាគារពិភពលោកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក - ảnh 1 ធនាគារពិភពលោកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក

ក្នុងរបាយការណ៍ "យថាទស្សន៍សេដ្ឋកិច្ចសកល" បានប្រកាសនាថ្ងៃទី ៩ មករានោះ ធនាគារពិភពលោក (WB)ព្យាករណ៍ថាតំបន់ទាំងអស់នៅលើពិភពលោកនឹងទទួលបានកំណើនកាន់តែល្អប្រសើរ។ នេះគឺជាលើកដំបូងហើយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ដែលយថាទស្សន៍សេដ្ឋកិច្ចសកលរបស់ធនាគារពិភពលោកគឺខ្ពស់ជាងបើប្រៀបនឹងការព្យាការណ៍ពីមុន។ ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចសកលគឺ ៣.១% ក្នុងឆ្នាំ ២០១៨ និងនាឆ្នាំ ២០១៩ គឺ ៣% ។

ខឿនសេដ្ឋកិច្ចជឿនលឿនធំៗ រួមមាន អាមេរិក តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ(Eurozone) និងជប៉ុន ត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនរឹងមាំ ខណៈ ដែលខឿនសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន និងមានកំណើនប្រសើរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ