ធនាគាររដ្ឋវៀតណាមដោះស្រាយការលំបាកខាងដើមទុនសម្រាប់សហគ្រាស
(VOVWORLD) - លោកស្រី Nguyen Thi Hong ទេសាភិបាលរងនៃធនាគាររដ្ឋវៀត ណាមបានឲ្យដឹងថា នាបច្ចុប្បន្នប្រទេសទាំងមូលកំពុងជំរុញខ្លាំងនូវការស្ដារ សេដ្ឋកិច្ចឡើងវិញតាមការបញ្ជាដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។
ធនាគាររដ្ឋវៀតណាមនឹងធ្វើវិសោធនកម្មនូវសារាចរណ៍ ០១ ក្នុង គោលដៅបង្កភាពងាយស្រួលថែមទៀតដល់អង្គការឥណទាននានាដើម្បី ជួយឧបត្ថម្ភអតិថិជនដែលរងផលប៉ះពាល់ដោយសារជម្ងឺ Covid-19។ នេះ បើតាមព័ត៌មានដែលបានប្រកាសនៅសន្និសីទតភ្ជាប់ធនាគារនិងសហ គ្រាសដែលទើបតែបានរៀបចំឡើងនាពេលថ្មីៗនេះ។
លោកស្រី Nguyen Thi Hong ទេសាភិបាលរងនៃធនាគាររដ្ឋវៀត ណាមបានឲ្យដឹងថា នាបច្ចុប្បន្នប្រទេសទាំងមូលកំពុងជំរុញខ្លាំងនូវការស្ដារ សេដ្ឋកិច្ចឡើងវិញតាមការបញ្ជាដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ ហេតុដូច្នេះ ផ្នែកធនាគារនឹងបន្តប្រតិបត្តិគោលនយោបាយរូបិយវត្ថុ និង អត្រាការប្រាក់ឲ្យបានម្ចាស់ការនិងបត់បែនតាមកាលៈទេសៈ បង្កលក្ខណៈ ងាយស្រួលដល់អង្គការឥណទាននានា ហើយកាត់បន្ថយអត្រាការប្រាក់នៃ ទុនកម្ចី ដើម្បីជួយឧបត្ថម្ភសហគ្រាសស្ដារផលិតកម្មអាជីវកម្មឡើងវិញ។ លោកស្រី Nguyen Thi Hong បានឲ្យដឹងថែមទៀតថា៖
“ផ្នែកធនាគារនឹងធានាយ៉ាងគ្រប់គ្រាន់នូវតម្រូវការខាងដើមទុន ចំពោះ បណ្ដាអង្គការឥណទាន។ ជម្ងឺ Covid-19 យើងក៏មិនទាន់ដឹងថា ដល់ពេលណា ទើបបញ្ចប់នោះទេ ហេតុដូច្នេះ ការធ្វើវិសោធនកម្មលើកនេះគឺសំដៅដោះ ស្រាយការលំបាកសម្រាប់សហគ្រាស។ ប៉ុន្តែ យើងខ្ញុំនៅតែបន្តតាមដាន ការវិវត្តន៍នៃជម្ងឺរាតត្បាត ដើម្បីពិគ្រោះយោបល់ ហើយមានការសម្រប សម្រួលឲ្យបានសមស្របនឹងសភាពការណ៍”៕