ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កែលម្អផ្លូវគមានគមន៍ អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​បណ្ដា​ខេត្តព្រៃភ្មំប៉ែក ពាយ៍ព្យ

(VOVWORLD) -នាថ្ងៃទី ១២ ខែធ្នូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសអនុម័តលើកកញ្ចប់ប្រាក់កម្ចីដែលមានតម្លៃ ១៨៨ លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភការតំឡើងកម្រិតផ្លូវគមនាគមន៍ដែលមានប្រវែងប្រមាណ ២០០ គីឡូម៉ែត្រនៅតំបន់ព្រៃភ្នំប៉ែកពាយ៍ព្យប្រទេសវៀតណាម។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កែលម្អផ្លូវគមានគមន៍ អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​បណ្ដា​ខេត្តព្រៃភ្មំប៉ែក ពាយ៍ព្យ - ảnh 1ផ្លូវហាយវេ Noi Bai – Lao Cai  

គម្រោងការណ៍នេះនឹងជួយតភ្ជាប់រវាងខេត្តនៅតំបន់ឆ្ងាយដាច់ស្រយាល ជាមួយផ្លូវហាយវេ Noi Bai – Lao Cai ក៏ដូចជាជំរុញពាណិជ្ជកម្មរវាងតំបន់ជាមួយប្រទេសឡាវ និងចិនផងដែរ។

គោលដៅនៃគម្រោងការណ៍នេះគឺជួយឲ្យតំបន់នេះរួចផុតពីការលំបាក តាមរយៈការធានាស្តង់ដារខ្ពស់ក្នុងការកសាងផ្លូវគមនាគមន៍ ក៏ដូចជាទប់ទល់នឹងគ្រោះអាសន្នដោយសារបម្រែបម្រួលអាកាសធាតុផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ