ធនាគារអភិវឌ្ឍន៍អាស៊ីមានសុទិដ្ឋិនិយមអំពីយថាទស្សន៍រយៈពេលមធ្យមនិងវែងនៃសេដ្ឋកិច្ចវៀតណាម

(VOVWORLD) -  នៅថ្ងៃទី ២២ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពយថាទស្សន៍អភិវឌ្ឍ ន៍អាស៊ី (ADO)  ឆ្នាំ ២០២១ ដើម្បីបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមនិងផ្តល់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី។

ធនាគារអភិវឌ្ឍន៍អាស៊ីមានសុទិដ្ឋិនិយមអំពីយថាទស្សន៍រយៈពេលមធ្យមនិងវែងនៃសេដ្ឋកិច្ចវៀតណាម - ảnh 1ADB ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅឆ្នាំ ២០២១ និង ២០២២ មានចំនួន ៣,៨% និង ៦,៥% រៀងៗខ្លួន (ប្រភព៖ ADB)

ធ្វើការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាម លោក Andrew Jeffries នាយក ADB នៅប្រទេសវៀតណាមបានវាយតម្លៃថា៖ “ឆ្នាំ ២០២១ គឺជាឆ្នាំដ៏លំបាកសម្រាប់វៀតណាម។ កំណើនបានប្រសើរឡើងនៅឆមាសទីមួយនៃឆ្នាំ ២០២១ ដែលភាគច្រើនដោយសារការពង្រីកពាណិជ្ជកម្ម។ យ៉ាងណាមិញ រលកទីបួននៃជំងឺរាតត្បាតចាប់តាំងពីចុងខែមេសា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពអាជីវកម្មនិងទីផ្សារការងារ ហើយបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅឆមាសទីពីរនៃឆ្នាំនេះ។ ជាលទ្ធផលកំណើនផលិតផលសរុបក្នុងស្រុកនៅឆ្នាំ ២០២១ ត្រូវបានកែសម្រួលចុះត្រឹម ៣,៨%។ នាអនាគត កំណើននេះត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញដល់ ៦.៥% នៅឆ្នាំ ២០២២”។

តំណាង ADB បាននិយាយ នៅក្នុងរបាយការណ៍លើកនេះ ADB នៅតែមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍កំណើនរបស់វៀតណាមក្នុងរយៈពេលមធ្យមនិងរយៈពេលវែង។

ទាក់ទងទៅនឹងយថាទស្សន៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី ADB ព្យាករណ៍ថា បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងកើនឡើងក្នុងអត្រា ៧,១% នៅឆ្នាំ ២០២១ ធ្លាក់ចុះ ០,២ ភាគរយ បើប្រៀបធៀបនឹងការព្យាករណ៍ដែលបានធ្វើឡើងនៅក្នុងខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ