ធានាគោលដៅដល់ឆ្នាំ ២០២៥ ត្រូវសម្ពោធដំណាក់កាលទី ១ នៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh
(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh គឺជាគម្រោងធំនិងសំខាន់ថ្នាក់ជាតិ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ និងលើកទឹកចិត្តដល់កម្មករ ដែលបំពេញភារកិច្ចសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh |
នាថ្ងៃទី ៦ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ និងលើកទឹកចិត្តដល់កម្មករ ដែលបំពេញភារកិច្ចសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។
ក្នុងជំនួបធ្វើការជាមួយគណៈគ្រប់គ្រងគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh គឺជាគម្រោងធំនិងសំខាន់ថ្នាក់ជាតិ។ ដូច្នេះ ចាំបាច់ត្រូវមានការផ្លាស់ប្តូរការត្រេះរិះ វិធីសាស្រ្តអភិក្រមជាមួយបញ្ហា ឲ្យសមស្របតាមស្ថានភាពថ្មី។ ទន្ទឹមនឹងនេះ ការអនុវត្តត្រូវច្បាមជាប់ស្ថានភាពជាក់ស្ដែង ដើម្បីរៀបចំផែនការជាក់លាក់។ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាត្រូវធានាការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតឱ្យបានគ្រប់គ្រាន់សម្រាប់គម្រោង។ ក្រសួង និងស្ថាប័ននានាចាំបាច់ត្រូវផ្តោតសំខាន់លើការបែងចែកទុនសម្រាប់គម្រោង ហើយរៀបចំផែនការជាក់លាក់ និងច្បាស់លាស់។ លើលពីនេះទៅទៀត រៀបចំ សម្ភារៈយ៉ាងគ្រប់គ្រាន់សម្រាប់ការសាងសង់គម្រោង។ ធានាគោលដៅដល់ឆ្នាំ ២០២៥ គឺត្រូវបើកសម្ពោធដំណាក់កាលទី១ នៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh ផងដែរ៕