ធានាជីវភាពរស់នៅសំរាប់ពលករនៅអង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូច
|
ធានាជីវភាពរស់នៅសំរាប់ពលករនៅអង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូច |
(VOV)_នៅក្នុងប្រទេសវៀតណាមនាបច្ចុប្បន្នមានអង្គភាពអាជីវកម្មចំនួន៦០ហ្មឺន
កំពុងធ្វើសកម្មភាព ដែលក្នុងនោះ ៩៧% ជាអង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិង
តូច។ គិតជាមធ្យមក្នុង១ឆ្នាំ អង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូចបានបង្កើត
ការងារធ្វើថ្មីសំរាប់ពលករចំនួន៥០ហ្មឺននាក់ ស្មើនឹង៥១%នៃចំនួនពលករក្នុងសង្គម។
ក្នុងឆ្នាំ ២០១៥នេះ បណ្ដាអង្គភាពអាជីវកម្មវៀតណាមនឹងបន្តជួបការលំបាក ក្នុងដំ
ណើការធ្វើសមាហរណកម្មទៅក្នុងសហគមន៍អាស៊ាន និងកម្លាំងសម្ពាធពីទីផ្សារក្នុង
ប្រទេស។ លោក Vuong Van Tuan អគ្គនាយកក្រុមហ៊ុនធ្វើអាជីវកម្មកសិផល មានគោលបំណងថា៖ បន្តបានជួយឧបត្ថម្ភបន្ថែមទុនកម្ចី ដើម្បីបើកទូលាយសកម្មភាព
អាជីវកម្ម បង្កើនប្រាក់ចំណូលអាជីវកម្ម ដើម្បីលើកកំពស់ប្រាក់ចំណូលសំរាប់ពលករ
បំពេញតម្រូវការអភិវឌ្ឍន៍និងនិន្នាការធ្វើសមាហរណកម្មដែរ៕