ធានាតម្រួវការធ្វើតេស្តិ៍កូវីដ - ១៩ នៅពេលដែលស្ថានភាពវិវឌ្ឍន៍កាន់តែអាក្រក់ទៅ

(VOVWORLD) -  រហូតមកដល់ពេលនេះ វៀតណាមមានបច្ចេកទេសធ្វើតេស្តិ៍ពេញលេញ ដើម្បីរកឃើញនិងធ្វើរោគវិនិច្ឆ័យ SARS-CoV-2 ហើយសមត្ថភាពធ្វើតេស្តិ៍អាចឈានដល់ប្រហែល ១០០,០០០ សំណក/ថ្ងៃ។

នៅក្នុងកិច្ចប្រជុំស្តីពីគោលការណ៍ណែនាំសម្រាប់ការអនុវត្តការធ្វើតេស្ត SARS-CoV-2 ដោយមានការចូលរួមពីអង្គភាពចំណុះក្រសួងសុខាភិបាល មន្ទីរសុខាភិបាលក្នុងខេត្តក្រុងចំនួន ៦៣ នាថ្ងៃទី ១៤ ឧសភានោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan  បានចាត់ទុកថា ចាំបាច់ក្នុងការបង្កើតសេណារីយ៉ូធ្វើតេស្តជាក់ស្តែងនិងលម្អិតនៅក្នុងស្ថានភាពដែលមានមនុស្ស ចំនួន ៣០.០០០ នាក់លើទូទាំងប្រទេសដែលឆ្លងជំងឺ។ រហូតមកដល់ពេលនេះ វៀតណាមមានបច្ចេកទេសធ្វើតេស្តិ៍ពេញលេញ ដើម្បីរកឃើញនិងធ្វើរោគវិនិច្ឆ័យ SARS-CoV-2 ហើយសមត្ថភាពធ្វើតេស្តិ៍អាចឈានដល់ប្រហែល ១០០,០០០ សំណក/ថ្ងៃ។

យោងតាមអ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសវៀតណាម (WHO) វៀតណាមមានសមត្ថភាពក្នុងការបង្កើនសមត្ថភាពនិងពង្រីកមន្ទីរពិសោធន៍ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ដែលទាក់ទងនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ