ធានាប្រសិទ្ធិភាពក្នុងការងារប្រឡងប្រណាំងលើកសរសើរ

ធានាប្រសិទ្ធិភាពក្នុងការងារប្រឡងប្រណាំងលើកសរសើរ - ảnh 1


(VOVworld) - បណ្ដាក្រសួង ស្ថាប័ន អង្គភាពត្រូវបន្តអនុវត្តយ៉ាងហ្មត់ចត់ ខ្លាំងក្លា និង
ព្រមៗគ្នាថែមទៀតនូវភារកិច្ចផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំង លើកសរសើរ ដែល
បានដាក់ចេញក្នុងសារាចរណ៍របស់ការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈឹម
បក្សកុម្មុយនីសវៀតណាម។នេះជាមតិរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Xuan Phuc ក្នុងសន្និសីទonlineលើទូទាំងប្រទេសជ្រួតជ្រៀបការលាតត្រដាង
សារាចរណ៍នេះ ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។លោក Nguyen
Xuan Phuc បានឲ្យដឹងថែមទៀតថា ត្រូវបន្តឃោសនាគោលមាគា ការផ្ដួចផ្ដើមគំនិត
របស់បក្ស សតិអារម្មណ៍របស់លោកប្រធាន Ho Chi Minh និងគោលនយោបាយច្បាប់
របស់រដ្ឋអំពីការប្រឡងប្រណាំង លើកសរសើរ ក្នុងនោះប្រមូលផ្ដុំលើការងារឃោសនា
ច្បាប់ធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ប្រឡងប្រណាំង លើកសរសើរឆ្នាំ២០១៣។តាមលោកថា ការរកឃើញ ចំពាក់បំប៉នបូកសរុប និងបង្កើនគំរូជឿនលឿន តូ្រវចាត់ទុក
ជាភារកិច្ចស្នូលក្នុងការផ្លាស់ប្ដូរថ្មីរបៀបរៀបចំបញ្ជាណែនាំចលនាប្រឡងប្រណាំង ព្រមទាំងត្រូវធានាការអនុវត្តដ៏ព្រមៗគ្នាក្នុងផ្នែកទាំង៤ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ