ធានាប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយនៅតំបន់ជនជាតិភាគតិច
(VOVWORLD) - នារសៀលថ្ងៃទី ៦ មិថុនា នៅវិមានរដ្ឋសភា រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ ជនជាតិលោក Hau A Lenh បាន ឆ្លើយសំណួរដេញដោលនៅចំពោះមុខរដ្ឋសភា អំពីការអនុវត្តកម្មវិធីគោលដៅជាតិ; ការទាក់ទាញប្រភពធនធានសម្រាប់ការវិនិយោគ អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; ការដោះស្រាយការលំបាកទាក់ទងនឹង ដីលំនៅដ្ឋាន និងដីផលិតកម្មរបស់ជនរួមជាតិជាជនជាតិភាគតិច។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិលោក Hau A Lenh។ (រូបថត៖ quochoi.vn) |
យោងតាមលោករដ្ឋមន្រ្តី Hau A Lenh បក្ស និងរដ្ឋបានចេញផ្សាយគោល នយោបាយជាច្រើនដើម្បីបង្កើតការអភិវឌ្ឍសម្រាប់តំបន់ជនជាតិភាគតិច ក្នុងនោះមាន កម្មវិធីគោលដៅជាតិផងដែរ។ កម្មវិធីនេះត្រូវបានរចនាឡើងជាមួយនឹងគម្រោង សមាសភាគជាច្រើន ដែលត្រូវបានអនុវត្តន៍នៅតាមខេត្តក្រុងចំនួន ៥១។ ទាក់ទិននឹងការកៀរគរដើមទុនសម្រាប់កម្មវិធី លោករដ្ឋមន្ត្រីបានឲ្យដឹងថា តាម ការផ្ដល់ប្រឹក្សារបស់គណៈកម្មាធិការជានជាតិ រដ្ឋាភិបាលបានដាក់ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាដើម្បីរៀបចំដើមទុនឱ្យបានគ្រប់គ្រាន់ចំនួន ១០៤ លានលានដុង (៤,៤ ពាន់លានដុល្លារអាមេរិក) សម្រាប់ដំណាក់កាលចាប់ពីពេលនេះដល់ឆ្នាំ២០២៥។
ទាក់ទងនឹងការរៀបចំដីលំនៅឋាន និងដីផលិតកម្មសម្រាប់ជនរួមជាតិជនជាតិភាគតិច លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖ “នៅក្នុងសេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គណៈកម្មាធិការជនជាតិ ក៏បានលើកឡើងអនុសាសន៍ស្តីពីការផ្ដល់ដីធ្លីសម្រាប់ជនរួមជាតិជនជាតិភាគតិចផងដែរ។ យើងខ្ញុំបានស្នើឡើងនូវចំណុចពីរ៖ គួរតែមានគោលនយោបាយស្តីពីដីលំនៅ ដ្ឋាន និងដីប្រជុំជីវភាពសម្រាប់បងប្អូនជនជាតិភាគតិច ឲ្យស្របតាមទំនៀមទម្លាប់ នៃតំបន់នីមួយៗ និងមានគោលនយោបាយសម្រាប់បងប្អូនជនជាតិភាគតិច ទទួល បានដីធ្លីដើម្បីផលិតកសិកម្មនិងរស់នៅ”។
ក្នុងសម័យសួរដេញដោលផងដែរ លោករដ្ឋមន្ត្រី Hau A Lenh ចាត់ទុកថា គោលនយោបាយរបស់រដ្ឋដែលត្រូវបានអនុវត្តន៍នៅតំបន់ជនជាតិភាគតិច ត្រឹមតែ មានប្រសិទ្ធភាពយ៉ាងពិតប្រាកដ លុះត្រាតែប្រជាជនយល់បានច្បាស់ ត្រឹមត្រូវ និង គាំទ្រ។ ក្នុងបរិបទបច្ចុប្បន្នដែល ១៥% នៃចំនួនជនជាតិភាគតិចមិនចេះអក្សរដូច បច្ចុប្បន្ន គណៈកម្មាធិការជនជាតិនឹងមានដំណោះស្រាយដើម្បីកាត់បន្ថយអត្រានេះ៕