ធានារ៉ាប់រងសង្គមវៀតណាមសម្រេចរួចរាល់ការផ្ដល់ព័ត៌មាន​សេវា​សាធារណៈ​តាមអនឡាញ

(VOVWORLD) - ធានារ៉ាប់រងសង្គមវៀតណាម បានសម្រេចរួចរាល់ការផ្ដល់ព័ត៌មានសេវាសាធារណៈកម្រិតទី ៤ ជាផ្លូវការ (ការទូទាត់ថ្លៃសេវាកម្ម ការចេញផ្សាយលទ្ធផលតាមអនឡាញ និងការផ្ញើឯកសារតាមអនឡាញ ឬតាមប្រៃសណីយ៍) សម្រាប់បែបបទរដ្ឋបាលទាំងអស់ក្នុងវិស័យធានារ៉ាប់រងសង្គម។
ធានារ៉ាប់រងសង្គមវៀតណាមសម្រេចរួចរាល់ការផ្ដល់ព័ត៌មាន​សេវា​សាធារណៈ​តាមអនឡាញ - ảnh 1សេចក្តីណែនាំសម្រាប់ចេញនិងផ្លាស់ប្តូរប័ណ្ណធានារ៉ាប់រងសង្គម (ប្រភព៖ កាសែតរដ្ឋាភិបាល)

យោងតាមការធ្វើស្ថិតិថា នៅឆ្នាំ ២០២០ វិស័យធានារ៉ាប់រងសង្គមទាំងមូលបានទទួល និងដោះស្រាយប្រតិបត្តិការ អនឡាញជាង ៨១ ករណី ដែលពាក់ព័ន្ធនឹងបែបបទផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ប្រតិបត្តិការទូទាត់តាមអនឡាញជាដើម។ លោក Nguyen The Manh អគ្គនាយកធានារ៉ាប់រងសង្គមវៀតណាមបានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ ធានារ៉ាប់រងសង្គមវៀតណាមបានបោះជំហានថ្មីក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយសម្រួលប្រជាជនក្នុងការទទួលផលពីបណ្ដាគោលនយោបាយអំពីធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល។ ក្នុងនាមជាស្ថាប័នអនុវត្តន៍គោលនយោបាយសសរស្តម្ភស្ដីពីសន្តិសុខសង្គម ក៏ដូចជាជំរុញការកែទម្រង់បែបបទរដ្ឋបាល ជួយសម្រួលដល់ប្រជាជននាពេលខាងមុខនេះ ធានារ៉ាប់រងសង្គមវៀតណាមនឹងសហការជាមួយក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ក្នុងតំបន់ ដើម្បីរៀបចំប្រកបដោយប្រសិទ្ធភាពនូវសន្តិសុខសង្កម ជាពិសេសគឺធានារ៉ាប់រងសង្គម និធានារ៉ាប់រងសុខាភិបាល និងធានារ៉ាប់រងការបាត់បង់អាជីពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ