ធានាសិទ្ធិទាក់ទងផ្ទាល់នឹងព័ត៌មានរបស់ពលរដ្ឋ

(VOVworld)-ក្នុងការផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់ស្តីពីការទាក់ទង់ផ្ទាល់នឹង ព័ត៌មាននៅក្នុងសម័យប្រជុំរដ្ឋសភានារសៀលថ្ងៃទី២៤មិនា សមាជិកសមាជិការ
សភាបានអះអាងថា ការទាក់ទងផ្ទាល់នឹងព័ត៌មានជាសិទ្ធិរបស់មនុស្ស សិទ្ធិជា
សារវន្តរបស់ពលរដ្ឋ បង្កើតឡើងជំនឿជាក់របស់ប្រជាជនទៅលើគោលនយោ​
បាយរបស់រដ្ឋ ជាពិសេសក្នុងដំណាក់កាលធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
នាសព្វថ្ងៃ។ លោក Tran Ngoc Vinh សមាជិកសភាមណ្ឌល Hai Phong បានចាត់ទុក
ថា៖

        “ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈនិងតម្លាភាព នឹងរួមចំណែកបង្ការ
ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងការជំនុំជំរះខុស។​ដោយសារបើកចំហរព័ត៌ មានជាដំណោះស្រាយសំខាន់ ក្នុងការអនុវត្តគោលការណ៍ប្រជាជនដឹង ប្រជាជន ធ្វើនិងប្រជាជនត្រួតពិនិត្យ។​តាមនោះ ប្រសិនបើ សេចក្តីព្រាងមិនកំណត់បាននូវ ប្រការពោលខាងលើទេនោះ គឺមិនធានាបាននូវយុត្តិធម៌ក្នុងការផ្តល់ព័ត៌មាន ក៏ដូចជាធានាសិទ្ធិទាក់ទង ព័ត៌មានតាមសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ