ធានាសិទ្ធិបង្កើតសមាគមអោយសមស្របជាមួយគោលការណ៍ធ្វើសមាហរណកម្មអន្តរជាតិ

ធានាសិទ្ធិបង្កើតសមាគមអោយសមស្របជាមួយគោលការណ៍ធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
ធានាសិទ្ធិបង្កើតសមាគមអោយសមស្របជាមួយគោលការណ៍ធ្វើសមាហរណកម្មអន្តរជាតិ

(VOV)_ពិភាក្សាអំពីពង្រាងច្បាប់ ស្ដីអំពីសមាគម នាថ្ងៃទី២៥តុលា ក្នុងក្របខ័ណ្ឌ
សម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១២ មតិជាច្រើន បានស្ដីអំពីការ
បង្កើតសមាគម របស់អាណិកជន ការតភ្ជាប់ ចូលរួម សមាគមនៅ​ឯបរទេស ទទួល
ជំនួយពីបរទេស។

          ស្ដីអំពីសិទ្ធិបង្កើតសមាគម ជនវៀតណាមនៅឯបរទេស សមាជិកសភាមណ្ឌល
ខេត្ត Kon Tum លោក To Van Tam បានអោយដឹងថា៖

          “ សិទ្ធិ​បង្កើតសមាគម របស់ជនវៀតណាមនៅឯបរទេសយ៉ាងណានោះគឺ​ មិន
ទាន់បាន​កំណត់ក្នុងច្បាប់នៅ​ឡើយ។ ទោះបីជាគេកំពុងធ្វើការ បំពេញបេសកកម្ម 
នៅ​ឯបរទេស ប៉ុន្តែនៅកាន់សញ្ជាតិវៀតណាម នៅជាពលរដ្ឋវៀតណាម ជាផ្នែកមួយ
មិនអាចកាត់ផ្តាចចេញពីប្រទេសជាតិវៀតណាមបានទេ ដូច្នេះគេក៏មានសិទ្ធិ​បង្កើត
សមាគមដែរ។ ដូច្នេះ ខ្ញុំស្នើអោយបំពេញបន្ថែមសិទ្ធិបង្កើតសមាគមរបស់​ជនវៀត
ណាមនៅឯបរទែស ក្នុងពេលចូលរួមសមាគមនៅវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ