ធានាសិទ្ធិមានទីតាំងស្នាក់នៅស្របច្បាប់របស់ប្រជាពលរដ្ឋ

(VOVWORLD) - នេះជាសេចក្តីព្រាងច្បាប់មួយក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន ១០ ដែលរដ្ឋសភាបានផ្តល់មតិក្នុងសម័យប្រជុំនេះ។

ធានាសិទ្ធិមានទីតាំងស្នាក់នៅស្របច្បាប់របស់ប្រជាពលរដ្ឋ - ảnh 1សមាជិកសភា Nguyen Lam Thanh សមាជិករដ្ឋសភាខេត្ត Thai Nguyen (រូបថត៖ Gia Han/tuoitre.vn)

ក្នុងថ្ងៃធ្វើការដំបូងនៃសម័យប្រជុំលើកទី២ សម័យប្រជុំលើកទី៥ នាព្រឹកថ្ងៃទី១៩ មិថុនានេះ រដ្ឋសភាបានបើកកិច្ចពិភាក្សាពេញអង្គនៅសាលប្រជុំ Dien Hong (វិមានរដ្ឋសភា) ដោយពិភាក្សាលើសេចក្តីព្រាងច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម)។ នេះជាសេចក្តីព្រាងច្បាប់មួយក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន ១០ ដែលរដ្ឋសភាបានផ្តល់មតិក្នុងសម័យប្រជុំនេះ។

ថ្លែងក្នុងសម័យប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ សមាជិកសភាមួយចំនួន បានស្នើឱ្យផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់ផ្ទះជួលជំនួសឱ្យការលក់ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។ យោងតាមលោក Nguyen Van Hien សមាជិករដ្ឋសភាខេត្ត Lam Dong ថា យោងតាមតថភាពជាក់ស្តែង  អ្នកដែលមានចំណូលទាបភាគច្រើនជាពលករ និងជាកម្មករទើបមានការងារធ្វើ។ ខណៈពេលដែល លំនៅដ្ឋានជាទ្រព្យសម្បត្តិធំពេកសម្រាប់ប្រជាជនដែលមានចំណូលទាបភាគច្រើន។ គណៈប្រតិភូសភាបានស្នើឲ្យភ្នាក់ងារចងក្រង គួរតែបំបែកបទប្បញ្ញត្តិ និងគោលនយោបាយអំពីប្រភេទលំនៅដ្ឋានសម្រាប់លក់ ជាមួយលំនៅដ្ឋានទះសម្រាប់ជួល និងជួលទិញ។

ដោយសង្កត់ធ្ងន់ថា សិទ្ធិទទួលបានកន្លែងស្នាក់នៅស្របច្បាប់គឺតែងតែជាតម្រូវការស្របច្បាប់របស់ប្រជាជន សមាជិកសភា Nguyen Lam Thanh សមាជិករដ្ឋសភាខេត្ត Thai Nguyen បានលើកឡើងថា ត្រូវគោលនយោបាយរឹងមាំ និងឈានមុខគេ ដើម្បីកសាងលំនៅដ្ឋានសង្គមសម្រាប់ជួល។

“យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០២១-២០៣០ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០២១-២០២៥ បានបញ្ជាក់យ៉ាងច្បាស់អំពីការអភិវឌ្ឍ និងការពង្រីកប្រភេទលំនៅដ្ឋាន, ជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម និងលំនៅដ្ឋានជួល, លំនៅដ្ឋានតម្លៃសមរម្យ, លំនៅដ្ឋានសម្រាប់កម្មករនិយោជិតក្នុងតំបន់ឧស្សាហកម្ម; បង្កើតលក្ខខណ្ឌអំណោយផលដើម្បីលើកទឹកចិត្តគ្រប់វិស័យសេដ្ឋកិច្ចឱ្យចូលរួមក្នុងការអភិវឌ្ឍលំនៅដ្ឋានស្របតាមយន្តការទីផ្សារសម្រាប់អ្នកទទួលផលគោលនយោបាយសង្គម។ ដូច្នេះ សេចក្តីព្រាងច្បាប់នេះ ចាំបាច់ត្រូវបញ្ជាក់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីខ្លឹមសារគោលនយោបាយសម្រាប់មុខសញ្ញានីមួយៗ ដើម្បីបំពេញតាមតម្រូវការទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម”។

ទាក់ទិននឹងបញ្ហាអង្គការបរទេស និងបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យទិញ និងជាកម្មសិទ្ធិផ្ទះស្នាក់នៅ នៅវៀតណាម មតិខ្លះអះអាងថា ខ្លឹមសារនេះចាំបាច់ត្រូវពន្យល់លម្អិត ដោយវាយតម្លៃផលប៉ះពាល់កាន់តែច្បាស់ឈរលើមូលដ្ឋាន ធានាយ៉ាងតឹងរឹងប្រកបដោយសមកាលកម្មនូវគោលនយោបាយអំពីដីធ្លី អចលនទ្រព្យ និងលំនៅដ្ឋានសម្រាប់អង្គការ និងបុគ្គលបរទេសនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ