ធានាសន្តិសុខសង្គមនិងថែរក្សាជីវភាពរស់នៅរបស់ប្រជាជនក្នុងគ្រាជំងឺរាតត្បាត
(VOVWORLD) - កាលពីថ្ងៃទី ១ ខែមេសា រដ្ឋាភិបាលបានប្រកាសអំពីកញ្ចប់ថវិកាជួយឧបត្ថម្ភដល់ពលករ និយោជិក និងធានាសន្តិសុខសង្គម ដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាល Covid-19។
លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិនា នៃរដ្ឋាភិបាលវៀតណាម |
រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា មានមុខសញ្ញាគោលនយោបាយនិងកម្មករ និយោជិក ជិត ២០ លាននាក់ នឹងទទួលបានអត្ថប្រ យោជន៍ពីកញ្ចប់ជំនួយដែលមានប្រាក់ប្រមាណ ៦១.៥៨០ ពាន់លានដុងនេះ។
មុននោះ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលដើម្បីពិភាក្សាអំពីដំណោះស្រាយ ធានាសន្តិសុខសង្គមនាគ្រាជំងឺរាតត្បាត នៅថ្ងៃទី ៣១ ខែមីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការដាក់ចេញនូវកញ្ចប់ជំនួយជាក់ស្តែងសម្រាប់មុខសញ្ញានីមួយៗ ដែលជាពិសេសជនក្រីក្រ អ្នកគ្មានការងារធ្វើ គឺមានសារៈសំខាន់ណាស់។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “ត្រូវធានាឲ្យបានគោលការណ៍ជួយឧបត្ថម្ភចំនួន ៤ មួយគឺ ជួយឧបត្ថម្ភដល់អ្នកដែលរងផលប៉ះពាល់ដោយ Covid-19 ដែលប្រាក់ចំណូលត្រូវបន្ថយយ៉ាងខ្លាំង បាត់បង់ការងារ ខ្វះការងារធ្វើនិងមិនអាចធានាបាននូវជីវភាពរស់នៅប្រចាំថ្ងៃ។ ទីពីរ ការជួយឧបត្ថម្ភតាមរយៈការចែករំលែកជាមួយកម្មករ និយោជិក ប្រជាជន អាជីវកម្ម ដែលរងផលប៉ះពាល់ ដើម្បីធានាបាននូវកម្រិតជីវភាពមូលដ្ឋានអប្បបរមា ហើយរដ្ឋផ្តល់ជំនួយឧបត្ថម្ភមួយផ្នែកខ្លះប៉ុណ្ណោះ ដោយបានបែងចែកសមស្របរវាងមជ្ឈិមនិងមូលដ្ឋាន។ គោលការ ណ៍ទី ៣ គឺ រដ្ឋបាលថ្នាក់ក្រោម ទីភ្នាក់ងារគ្រប់គ្រងរដ្ឋនិងភ្នាក់ងារមុខងារពាក់ព័ន្ធទទួលខុសត្រូវចំពោះការកំណត់អត្តសញ្ញាណអ្នកត្រូវជំនួយឧបត្ថម្ភត្រឹមត្រូវ ធានាតម្លាភាពនិងសាធារណៈ។ គោលការណ៍មួយទៀតគឺអាជីវកម្មត្រូវទទួលខុសត្រូវចំពោះសង្គមនិងប្រជាជនដូចជាការកាត់បន្ថយថ្លៃអគ្គិសនី ថ្លៃទឹក ថ្លៃអ៊ីនធឺណិត ថ្លៃទូរគមនាគមន៍ហើយអាជីវកម្មត្រូវទទួលខុសត្រូវក្នុងការរក្សាទុកកម្មករ៕