ធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល GMS 6 និង CLV 10
(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែមិនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងពិធីត្រួតពិនិត្យ លើកចុងក្រោយ នៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលនៃមហាអនុតំបន់ទន្លេមេគង្គបើក ទូលាយ (GMS) លើកទី ៦ និង កិច្ចប្រជុំជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម លើកទី ១០ (CLV) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ ៣១ ខែមីនា។
ធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល GMS 6 និង CLV 10 |
ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Xuan Phuc បានអះអាង អំពីសារៈសំខាន់នៃព្រឹត្តិការណ៍ពហុភាគីទាំងពីរ នេះដែលនឹងរៀបចំឡើងនៅ វៀតណាមក្នុងឆ្នាំ២០១៨ ហើយលោកក៏ស្នើសុំឱ្យកម្លាំងសន្ដិសុខ បង្កើត ផែនការយ៉ាង ជាក់ស្តែងអំពីការគ្រប់គ្រងចរចរណ៍ និងធានាសុវត្ថិភាពសំរាប់ មធ្យោបាយនានាដើម្បីបំរើ ឲ្យកិច្ចប្រជុំសំខាន់ៗទាំង នេះ។ បណ្តាកម្លាំងសន្ដិសុខគួរតែរួមសហការយ៉ាងជិតស្និតដោយពង្រីកស្មារតីម្ចាស់ការ និង លើកកំពស់ការការ ទទួលខុសត្រូវ ក្នុងការបំរើកិច្ចប្រជុំទាំងនេះឲ្យបានល្អបំផុត ផងដែរ៕