ធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតជាបទដ្ឋានរួមត្រូវបានគោរព

ធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតជាបទដ្ឋានរួមត្រូវបានគោរព - ảnh 1
បណ្ឌិត Takashi Hosoda


(VOVworld)-នាថ្ងៃទី២១មករា អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំ
ក្រុង Praha បានផ្លាស់ប្តូរមតិជាមួយបណ្ឌិត Takashi Hosoda សាស្ត្រាចារ្យមហា
វិទ្យាល័យ Charles (ក្រិក) ដោយស្តីពីសារៈសំខាន់នៃការធានាសន្តិសុខ សុវត្
ភាពនាវាចរណ៍ដែលក្នុងនោះមានខ្សែដឹកជញ្ជូនតាមផ្លូវសមុទ្រឆ្លងកាត់សមុទ្រ​
ខាងកើត។​ស្តីពីការប្រកាសអធិបតេយ្យភាពរបស់ចិនលើសមុទ្រខាងកើត បណ្ឌិត
Hosoda បានចាត់ទុកថា ការប្រកាសនេះគឺមិនសមហេតុសមផល ដោយគំរៀមកំ ហែងទៅលើប្រព័ន្ធច្បាប់អន្តរជាតិនិងបទដ្ឋានអន្តរជាតិស្តីពីការប្រកាស អធិ
បតេយ្យភាព។ តាមលោករូបនេះថា ដើម្បីធានាសន្តិសុខលើសមុទ្រខាងកើត មហាអំណាចមួយចំនួនដូចជាអាមេរិក អូស្ត្រាលី ឥណ្ឌាត្រូវតែបង្កើនកិច្ចសហ ប្រតិបត្តិការផ្នែកកងទ័ពជើងទឹកជាមួយប្រទេសដទៃក្នុងតំបន់។​ស្តីពីវិធានការ
ដោះ ស្រាយជំលោះលើសមុទ្រខាងកើត បណ្ឌិត Hosoda បានអះអាងថា ប្រទេស
ទាក់ ទិននានាក្នុងតំបន់ត្រូវតែធានាឲ្យបានបរិយាកាសសន្តិសុខឲ្យស្ថិរភាពដើម្បី ជម្រុញកំណើននិងអភិវឌ្ឍន៍សេដ្ឋកិច្ច។​ដំណោះស្រាយតែមួយគត់គឺដោះស្រាយ
ជំលោះដោយសន្តិវិធី ដោយមិនត្រឹមតែតាមរយៈយន្តការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងលើបណ្តាយន្តការពហុភាគីដូចអាស៊ានឬអ.ស.បទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ