ធានាសុវត្ថិភាពក្នុងការពិនិត្យព្យាបាលជំងឺនិងការគ្រប់គ្រងការឆ្លងនៅក្នុងគ្រឹះស្ថានសុខាភិបាលនានា

(VOVWORLD) - គណៈកម្មាធិការជាតិបានស្នើឲ្យបណ្តាក្រសួង ស្ថាប័ននានា ធានាការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ ឧបករណ៍ការពារផ្ទាល់ខ្លួនសម្រាប់បុគ្គលិកសុខាភិ បាលដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតតាមការកំណត់។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son អនុប្រធានគណៈកម្មាធិការជាតិ ដឹកនាំការប្រយុទ្ធប្រឆាំងនឹង Covid-19 បានចុះហត្ថលេខាលើឯកសារមួយ ដើម្បីផ្ញើជូនប្រធានគណៈកម្មាធិការប្រជាជន ប្រធានគណៈកម្មាធិការខេត្តក្រុងដឹកនាំការប្រយុទ្ធប្រឆាំងនឹង Covid-19  រួមទាំងក្រសួងស្ថាប័ននានា ដោយស្នើការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការងារពិនិត្យនិងព្យាបាលសុខភាពប្រកបដោយសុវត្ថិភាព។

តាមនោះ គណៈកម្មាធិការជាតិបានស្នើឲ្យបណ្តាក្រសួង ស្ថាប័ននានា ធានាការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ ឧបករណ៍ការពារផ្ទាល់ខ្លួនសម្រាប់បុគ្គលិកសុខាភិបាលដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតតាមការកំណត់ ក៏ដូចជា ត្រូវមានការទទួលខុសត្រូវ នៅចំពោះមុខគណៈកម្មាធិការជាតិដឹកនាំ ប្រសិនបើកើតមានឡើងករណីបុគ្គលិកពេទ្យឆ្លង Covid-19 ដោយសារកង្វះឧបករណ៍ការពារផ្ទាល់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ