ធានា​សុវត្ថិភាពជួន​ពលរដ្ឋ​វៀត​ណាម​នៅ​អ៊ុយ​ក្រែ​ន​គឺជា​អាទិភាព​ខ្ពស់បំផុត​

(VOVWORLD) - នារសៀលថ្ងៃទី ១៧ មិនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីម្តងទៀតថា ការធានាសន្តិសុខ និងសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋវៀតណាមនៅអ៊ុយក្រែនគឺជាការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់បំផុតរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម។
ធានា​សុវត្ថិភាពជួន​ពលរដ្ឋ​វៀត​ណាម​នៅ​អ៊ុយ​ក្រែ​ន​គឺជា​អាទិភាព​ខ្ពស់បំផុត​ - ảnh 1ពលរដ្ឋវៀតណាមត្រឡប់មកពីអ៊ុយក្រែនវិញ 

យោងតាមអ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានឲ្យដឹងថា នៅពេលដែលកើតមានការវិវឌ្ឍតានតឹងជុំវិញស្ថានការណ៍នៅអ៊ុយក្រែននោះ លោកនាយករដ្ឋមន្ត្រីបានចេញផ្សាយលិខិតស្ដីពីកិច្ចគាំពារប្រជាពលរដ្ឋ និងនីតិបុគ្គលវៀតណាម ក៏ដូចជាបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។

នារយៈពេលកន្លងទៅ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី អ៊ុយក្រែន និងរូម៉ានី ប្រគល់សំបុត្រជូនរដ្ឋមន្ត្រីការបរទេសប៉ូឡូញ និងទទួលជូបជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសពាក់ព័ន្ធប្រចាំនៅវៀតណាម ដោយស្នើឲ្យជួយឧបត្ថម្ភធានាសន្តិសុខ និងសុវត្ថិភាពជាអតិបរមាជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារពួកគេ ក៏ដូចជាបង្ករាល់លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារពួកគេធ្វើការជម្លៀស ព្រមទាំងជួយសម្រួលរៀបចំជើងហោះហើរដឹកបងប្អូនជនរួមជាតិឲ្យវិលត្រឡប់មកប្រទេសវិញ។ នាបច្ចុប្បន្ននេះ វៀតណាមបានរៀបចំជើងហោះហើរចំនួន ៦ ជើង ដោយដឹកប្រជាជនវៀតណាម និងក្រុមគ្រួសារពួកគេប្រមាណ ១ ២០០ នាក់ ដេលមានបំណងចង់វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។

កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ស្ថាប័នមានសមត្ថកិច្ចវៀតណាមទទួលបានការគាំទ្រ ស្រុះចិត្តគំនិត និងវាយតម្លៃខ្ពស់ពីសំណាក់បងប្អូនជនរួមជាតិវៀតណាមនៅឯបរទេស ក៏ដូចជាប្រជាជនក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ