ធានាសុវត្ថិភាពនិងសន្តិសុខជាដាចខាតក្នុងសប្ដាហ៍សន្និសីទកំពូល APEC 2017

(VOVWORLD) -    នាថ្ងៃទី១៨មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងនគរបាល  
ធានាសុវត្ថិភាពនិងសន្តិសុខជាដាចខាតក្នុងសប្ដាហ៍សន្និសីទកំពូល APEC 2017 - ảnh 1

ធានាសុវត្ថិភាពនិងសន្តិសុខជាដាចខាតក្នុងសប្ដាហ៍សន្និសីទកំពូល APEC 2017

          នាថ្ងៃទី១៨មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងនគរបាល ក្រសួងការពារជាតិ និងស្ថាប័នទាក់ទិននានា ស្ដីអំពីការងារធានាសន្តិសុខ សុវត្ថិភាពសំរាប់សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។ប្រធានរដ្ឋបានលើកច្បាស់ថា៖  សប្ដាហ៍ ជាន់ខ្ពស់ APEC លើកទី២៥ នឹងប្រព្រឹត្តទៅនៅទីក្រុងDa Nang ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី ១១ ខែវិច្ឆកា នេះជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងឆ្នាំ APEC ២០១៧ ដោយមានការចូលរួមរបស់បណ្ដាអ្នកប្រមុខរដ្ឋ ប្រធានគណៈប្រតិភូនៃខឿនសេដ្ឋកិច្ចសមាជិកចំនួន២១។ដើម្បីធានាសន្តិសុខ និងសុវត្ថិ ភាពជាដាច់ខាតក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ប្រធានរដ្ឋបានស្នើអោយក្រសួងនគរបាលក្រសួងការពារជាតិ និងគ្រប់ក្រសួងស្ថាប័ន និងតំបន់ទាក់ទិននានាត្រូវពិនិត្យឡើងវិញ បំពេញបន្ថែម និងសុក្រិតផែនការការពារសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុង Da Nang។ ទន្ទឹមនឹងនោះកសាងនិងសម្រេចផែនការការពារគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង Da Nang រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងតំបន់មួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ