ធានាសុវត្ថិភាពសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាម លោកស្រី Pham Thi Thanh Tra សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ទើបបានចុះហត្ថលេខាលើឯកសារផ្តល់ការណែនាំអំពីការងារបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ក្នុងស្ថានភាពដែលជំងឺរាតត្បាតកំពុងវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ។
ប្រមុខក្រសួងមហាផ្ទៃរូបនេះបានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនិងក្រុងចំណុះមជ្ឈឹម ត្រូវច្បាមជាប់និងអនុវត្តន៍តាមឯកសារណែនាំស្តីពីវិធានការណ៍នានាដើម្បីបង្ការនិងទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតកូវីដ -១៩ ដើម្បីរៀបចំការបោះឆ្នោតមួយដែលសមស្រប ព្រមទាំងធានាថា ការបោះឆ្នោតធ្វើឡើងស្របតាមបទប្បញ្ញត្តិនៃច្បាប់ផង ហើយ បំពេញតាមតម្រូវការនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផង៕