ធានាសុវត្ថិភាពសម្រាប់ការប្រឡងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ

(VOVWORLD) - នៅទីក្រុងហូជីមិញ ជាតំបន់ដែលបានរកឃើញករណីឆ្លងកូវីដ ១៩ ជាច្រើនបន្ត បន្ទាប់នៅពេលកន្លងមក មណ្ឌលប្រឡងទាំងអស់សុទ្ធតែបានបាញ់ថ្នាំកំចាត់មេរោគ។ សិស្សានុសិស្ស មេប្រយោគ និងកម្មាភិបាលធ្វើការនៅតាមមណ្ឌលប្រឡងទាំងឡាយ ត្រូវតែ មានលិខិតបញ្ជាក់លទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះកូវីដ ១៩។ 

ធានាសុវត្ថិភាពសម្រាប់ការប្រឡងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ - ảnh 1សិស្សានុសិស្សត្រូវបានវាស់សីតុណ្ហភាពរាងកាយមុនពេលចូលបន្ទប់ប្រឡង។ (រូបថត៖ VNA)
ក្នុងថ្ងៃទី៧និងថ្ងៃទី៨ ខែកក្កដា ការប្រឡងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យឆ្នាំ ២០២១បានប្រារព្ធធ្វើឡើងនៅតាមខេត្ត ក្រុងលើទូទាំងប្រទេស។ ដើម្បីធានាឲ្យការ ប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពក្នុងបរិបទដែលជម្ងឺកូវីដ ១៩ កំពុងឆ្លងរាល ដាលនិងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ការងារត្រៀមរៀបចំឲ្យការប្រឡងនៅខេត្ត ក្រុង ទាំងអស់ ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ យកចិត្តទុកដាក់ ជាពិសេសគឺការងារបង្ការ ប្រឆាំងកូវីដ ១៩ នៅតាមមណ្ឌលប្រឡង។
នៅទីក្រុងហូជីមិញ ជាតំបន់ដែលបានរកឃើញករណីឆ្លងកូវីដ ១៩ ជាច្រើនបន្ត បន្ទាប់នៅពេលកន្លងមក មណ្ឌលប្រឡងទាំងអស់សុទ្ធតែបានបាញ់ថ្នាំកំចាត់មេរោគ។ សិស្សានុសិស្ស មេប្រយោគ និងកម្មាភិបាលធ្វើការនៅតាមមណ្ឌលប្រឡងទាំងឡាយ ត្រូវតែ មានលិខិតបញ្ជាក់លទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះកូវីដ ១៩។ នៅតាមមណ្ឌលប្រឡង ក៏ត្រូវបានត្រៀមរៀបចំបន្ទប់សុខាភិបាលក៏ដូចជាបន្ទប់ធ្វើចត្តាឡីស័កផងដែរ។ លោក Nguyen Van Hieu នាយករងទទួលបន្ទុកមន្ទីរអប់រំនិងបណ្ដុះបណ្ដាលទីក្រុងហូជីមិញ ឲ្យដឹងថា៖ “មណ្ឌលប្រឡងត្រូវបានបាញ់ថ្នាំកំចាត់មេរោគជាច្រើនលើកហើយដើម្បីធានា បរិស្ថានស្អាតបាត សុវត្ថិភាព។ ការពាក់ម៉ាស់ជារហូត ក៏ជាតម្រូវការមួយនៅក្នុងការ ប្រឡងលើកនេះដែរ។ សាលាក៏មានវិធានការជាច្រើនសម្រាប់ប្អូនៗចូលប្រឡង ដោយ មិនចាំបាច់ប្រមូលផ្ដុំនៅទីធ្លាទេ ដើរចូលត្រង់ឡើងបន្ទប់ប្រឡងតែម្ដង”។
គួរជម្រាបបន្ថែមទៀតថា មានសិស្សានុសិស្សប្រមាណជាង១៤ពាន់នាក់ មិន អាចចូលរួមការប្រឡងលើកនេះដោយសារជម្ងឺរាតត្បាតកូវីដ ១៩។ ក្នុងនោះ ខេត្ត ក្រុងដែលមានចំនួនសិស្សានុសិស្សមិនចូលរួមការប្រឡងវគ្គទី១យ៉ាងច្រើនបំផុតគឺ An Giang Binh Dinh និង Hung Yen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ