ធានាសុវត្ថិភាពសម្រាប់ពលករវៀតណាមនៅម៉ាឡេស៊ី

(VOVWORLD) - ចំពោះមុខស្ថានភាពស្មុគស្មាញនៃជំងឺ COVID-19 នៅប្រទេស ម៉ាឡេស៊ី នាយកដ្ឋានគ្រប់គ្រងពលករក្រៅប្រទេស (នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) ជូនដំណឹងដល់ពលករវៀតណាម ដែលកំពុងធ្វើការនៅប្រទេស ម៉ាឡេស៊ី អំពីបទប្បញ្ញត្តិរបស់រដ្ឋាភិបាលម៉ាឡេស៊ី និងណែនាំកម្មករនូវវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺរាតត្បាត COVID-19

ចំពោះមុខស្ថានភាពនៃការកើនឡើងអ្នកឆ្លងជំងឺ COVID-19 នោះ ចាប់ពីថ្ងៃទី ១៨ ខែមីនាដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់បំរាម ហាមឃាត់ការធ្វើដំណើរនិងការប្រមូលផ្តុំមនុស្សច្រើន; ដាក់កំហិតសម្រាប់ជនបរទេស ចូលមកប្រទេសម៉ាឡេស៊ី (លើកលែងករណីពិសេសមួយចំនួន); បិទសាលារៀន; បិទកន្លែងធ្វើការរដ្ឋាភិបាលនិងទីភ្នាក់ងារឯកជន (លើកលែងតែសាលាដែលផ្តល់សេវាកម្មចាំបាច់) និងដាក់កំហិតសម្រាប់ការចេញទៅបរទេសរបស់ជនជាតិម៉ាឡេស៊ីជាដើម។

ចំពោះមុខស្ថានភាពស្មុគស្មាញនៃជំងឺ COVID-19 នៅប្រទេសម៉ាឡេស៊ី នាយកដ្ឋានគ្រប់គ្រងពលករក្រៅប្រទេស (នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានផ្ញើសំណើរទៅសហគ្រាសនាំចេញពលករ ដើម្បីពិភាក្សាជាមួយដៃគូអំពីផែនការឆ្លងដែនរបស់ពលករវៀតណាម ដើម្បីធានាដល់កម្មករ និយោជិតឆ្លងដែនដោយស្របច្បាប់ សុវត្ថិភាព ជៀសវាងហានិភ័យឆ្លងជំងឺរាតត្បាត។ ម្យ៉ាងវិញទៀត ជូនដំណឹងដល់ពលករ វៀតណាម ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី អំពីបទប្បញ្ញត្តិរបស់រដ្ឋាភិបាលម៉ាឡេស៊ី និងណែនាំកម្មករនូវវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺរាតត្បាត COVID-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ