ធានាសុវត្ថិភាពសំរាប់ប្រជាជនចំពោះខ្យល់ព្យុះ Kalmaegi
|
ខ្យល់ព្យុះ Kalmaegi (TTXVN) |
`(VOV)_នាព្រឹកថ្ងៃទី១៦ កញ្ញា នៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីក្រសួងកសិកម្ម
និង អភិវឌ្ឍន៍ជនបទវៀតណាម និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំ ខ្យល់ ព្យុះ ទឹកជំនន់មជ្ឈឹម លោក Cao Duc Phat បានធ្វើអធិបតីកិច្ចប្រជុំពិភាក្សាអំពី ដំ
ណោះ ស្រាយ ទប់ទល់នឹងខ្យល់ព្យុះ Kalmaegi។ តាមការព្យាករណ៍ ខ្យល់ព្យុះ Ka
maegi បន្តរក្សាកំរិតខ្យល់លេខ ១២ បក់បោកចូលក្នុងតំបន់ឈុងសមុទ្រ Bac Bo ។ តាមការគ្រោងទុក ខ្យល់ព្យុះ Kalmaegi នឹងបក់បោកចូលក្នុងបណ្ដាតំបន់ពីទីក្រុង
Hai Phong ដល់ខេត្ត Quang Ninh ពីម៉ោង២១ ដល់ម៉ោង២២ នាថ្ងៃទី១៦ កញ្ញា។
បណ្ដាសមាជិកនៃគណៈកម្មាធិការបញ្ជាណែនាំបន្តជូនដំណឹង ណែនាំនាវាចូ ល ចត់នៅកន្លែងសុវត្ថិភាព …លៗ។
គិតដល់ម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៦ កញ្ញា កងកម្លាំងកងទ័ពការពារព្រំ
ដែនពីខេត្ត Quang Ninh ទៅកាន់ខេត្ត Binh Thuan បានរួមសហការជាមួយតំបន់ ផ្សេងៗ សមាជិកគ្រួសារនៃម្ចាស់នាវា ម្ចាស់នាវា បញ្ជាណែនាំនាវាចំនួន៣៤ពាន់ គ្រឿង និងមនុស្សចំនួន១២៤ពាន់នាក់ ចូលក្នុងតំបន់សុវត្ថិភាព និងដឹងច្បាស់អំពី
រាល់បំរ៉ែបំរួលរបស់ខ្យល់ព្យុះនេះដែរ៕