ធានាសុវត្ថិភាពអាយុជីវិតនិងទ្រពសម្បត្តិសំរាប់ប្រជាជនមុនព្យុះ Wutip
(VOV) /  
|
ធានាសុវត្ថិភាពអាយុជីវិតនិងទ្រពសម្បត្តិសំរាប់ប្រជាជនមុនព្យុះ Wutip (VOV) |
Vovworld-នៅកិច្ចប្រជុំការិយាល័យបញ្ជាបង្កាប្រឆាំងព្យុះទឹកជំនន់មជ្ឈឹម
ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាព្រឹកថ្ងៃទី៣០កញ្ញា អនុរដ្ឋមន្ត្រី
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Hoang Van Thang បាន
សំណូមពរបណ្ដាដំបន់ត្រៀមខ្លួនជាស្រេចទាំងកំលាំងនិងមធ្យោបាយទប់ទល់
នឹងព្យុះ Wutip បានបក់បោកចូលភាគកណ្ដាលនារសៀលថ្ងៃទី៣០កញ្ញាសំដៅ
រារាំងការខូចខាតដោយព្យុះបណ្ដាលឡើង។
ក្នុងពេលនោះនៅខេត្ត Thue Thien Hue នាព្រឹកថ្ងៃទី៣០កញ្ញា ឧបនាយករដ្ឋ
មន្ត្រី Hoang Trung Hai រួមជាមួយក្រុមការងាររដ្ឋាភិបាលទៅពិនិត្យស្ថានភាពទប់
ទល់នឹងព្យុះនៅទីរួមស្រុក Huong Tra។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បាន
ឲ្យដឹងថា៖
“ដំបន់បានបញ្ជាណែនាំបឹងផ្ទុកទឹក Hoa My ជាបឹងខ្សោយបំផុតរបស់ដំបន់ដូច្នេះបានមានវិធានការមិនផ្ទុកទឹកក្នុងរដូវភ្លៀងទឹកជំនន់ឆ្នាំនេះ។ បណ្ដាបឹងផ្ទុក
ទឹកសំណង់វារីអគ្គិសនីផ្សេងៗក៏មានវិធានការផ្ទុកបំរុងបង្កាទឹកជំនន់ផងដែរ៕”
-VOV