ធានាសុវត្ថិភាពអាយុជីវិតនិងសិទ្ធិប្រយោជន៍ស្របច្បាប់សំរាប់ពលរដ្ឋវៀតណាម


ធានាសុវត្ថិភាពអាយុជីវិតនិងសិទ្ធិប្រយោជន៍ស្របច្បាប់សំរាប់ពលរដ្ឋវៀតណាម - ảnh 1
ធានាសុវត្ថិភាពអាយុជីវិតនិងសិទ្ធិប្រយោជន៍ស្របច្បាប់សំរាប់ពលរដ្ឋវៀតណាម


        Vovworld-ក្នុងសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសនាថ្ងៃទី​៨តុលា
នៅក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បាន
ប្រកាសសកម្មភាពកិច្ចការបរទេសមួយចំនួនរបស់វៀតណាមនា​ពេលខាងមុខនិង
ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីបញ្ហាដែលសារព័ត៌មាន​យកចិត្តទុកដាក់។

        ឆ្លើយសំនួររបស់អ្នកយកព័ត៌មានដែលតាក់ទិនដល់កិច្ចការគាំពារពលរដ្ឋ ក្នុង​
នោះមានការដែលរដ្ឋាភិបាលកម្ពុជាមានផែនការបញ្ជូនជនវៀតណាមនៅ​ទន្លេសាព
ទៅកន្លែងថ្មីដែលធ្វើឲ្យគ្រួសារក្រីក្រមួយចំនួនព្រួយបារម្មណ៍គ្មានកន្លែងស្នាក់នៅយូរ
អង្វែង អ្នកនាំពាក្យក្រសួងការបរទេសលោក Le Hai Binh បានឲ្យ​ដឹងថា ស្ថានទូតវៀត
ណាមប្រចាំនៅកម្ពុជាកំពុងសហការជិតស្និទ្ធជាមួយស្ថាប័ន​មានសមត្ថកិច្ចកម្ពុជាដើម្បី
មានវិធានការជួយឧបត្ថម្ភគ្រួសារវៀតណាមនៅដំបន់នេះ។

        ទាក់ទិនដល់ការដែលទូកនេសាទត្រីរបស់វៀតណាមត្រូវកំលាំងប៉ូលីស​សមុទ្រថៃ
បាញ់ដែលធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់ត្រូវស្លាប់ អ្នកនាំពាក្យ​ក្រសួង​ការបរទេសបានអះអាងថា៖

“ក្រសួងការបរទេសវៀតណាមបានផ្ញើរកំណត់ទូតជូនស្ថានទូតថៃប្រចាំនៅវៀតណាម
ផ្សេងទៀតស្ថានទូតវៀតណាមប្រចាំនៅថៃបានជួបសន្ទនាក្រសួងការ​បរទេសថៃដើម្បី
ប្រឆាំងជំទាស់ការដែលថៃបាញ់សម្លាប់និងធ្វើឲ្យអ្នកនេសាទវៀតណាមត្រូវរងរបួស។
នាពេលកន្លងទៅក្រុមការងារថៃបានមកធ្វើការជាមួយ​ស្ថាប័ន​មានសមត្ថកិច្ចវៀតណាម។
នៅបណ្ដាពិថីធ្វើការ ភាគីថៃបានសន្យា​សង្កេតការណ៍និងនឹងផ្គត់ផ្គង់លទ្ធផលសំរាប់ភាគី
វៀតណាម។ នាយករដ្ឋមន្ត្រីថៃ​បានចេញសារាចរណ៍សង្កេតការណ៍លើករណីនេះផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ