(VOVworld) - នាយប់ថ្ងៃទី១ មេសា នៅទីក្រុង Tuy Hoa ខែត្រ Phu Yen ភាគកណ្ដាល
វៀតណាម បានប្រព្រឹត្តទៅពិធីមិទ្ទីងរំលឹកខួបអនុស្សាវរីយលើកទី៤០នៃទិវារំដោះ
(ថ្ងៃទី១ មេសា)។ថ្លែងមតិនៅទីនេះ លោក Ngo Xuan Lich លេខាមជ្ឈឹមបក្ស ប្រធាន អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានស្នើរថា បក្សភាគទាំងមូល
ប្រជាជនទាំងមូល កងទ័ពទាំងមូលនៃខែត្រ Phu Yen បន្តពង្រីកប្រពៃណីតស៊ូប
ដិវត្តន៍ ឆ្លៀតយកសក្ដានុភាពដើម្បីជំរុញខ្លាំងល្បឿនអភិវឌ្ឍន៍តាមទិសចីរភាព
បង្កើតគ្រិះស្ថាន ដ៏រឹងមាំដើម្បីប្រែក្លាយ Phu Yen ទៅជាខែត្រឧស្សាហកម្ម១។ក្នុង
វិស័យសេដ្ឋកិច្ចសង្គម ខែត្រត្រូវបង្កើនការតភ្ជាប់ កិច្ចសហប្រតិបតិ្តការដើម្បីជំរុញ
ការអភិវឌ្ឍន៍ ជាពិសេសគឺ កសាងហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់នានា ទាក់
ទាញគំរោងការណ៍ធំៗ ដែល មានតួនាទីជាកម្លាំងចលករសំរាប់ការអភិវឌ្ឍន៍
សេដ្ឋកិច្ចនៅតំបន់ និងធានាសន្តិសុខ សំរាប់តំបន់ទាំងស្រុង៕