ធុរកិច្ចវៀតណាមចូលរួម Asia Tech X សឹង្ហបុរី ២០២៤
(VOVWORLD) - ពីម្សិលមិញដល់ថ្ងៃស្អែក (២៩-៣១ ឧសភា) កិច្ចប្រជុំកំពូលបច្ចេកវិទ្យាអាស៊ីឆ្នាំ ២០២៤ (Asia Tech X Singapore ២០២៤) និងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។
ចូលរួមក្នុងព្រឹត្តិការណ៍នេះ ធុរកិច្ចវៀតណាមបាននាំយកផលិតផលបច្ចេក វិទ្យាឆ្លាតវៃជាច្រើន បញ្ញាសិប្បនិមិត្ត និងផ្ទះឆ្លាតវៃរួមបញ្ចូលដំណោះស្រាយ Internet of Things (IoT)។ ដៃគូអន្តរជាតិបង្ហាញចំណាប់អារម្មណ៍លើផលិត ផលវៀតណាមលើវិស័យ AI ការសម្គាល់ទឹកមុខ វត្ថុ ...។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Mai Phuoc Dung ការចូលរួមរបស់គណៈប្រតិភូវៀតណាមបានបង្ហាញពីការរួមបញ្ចូលធុរកិច្ចក្នុងស្រុកទៅក្នុងទីផ្សារពិភពលោក។ លោកសង្ឃឹមយ៉ាងមុតមាំថា អង្គភាពអាជីវកម្មវៀតណាមនឹងចូលរួមកាន់តែច្រើនឡើងក្នុងព្រឹត្តិការណ៍បែបនេះ និងប្រមូលបានសមិទ្ធិផលកាន់តែច្រើន ភ្ជាប់ទំនាក់ទំនងជាមួយមិត្តអន្តរជាតិ ស្វែងយល់ ចែករំលែកបទពិសោធន៍ និងដំណោះស្រាយ ជាពិសេសអំពីបញ្ញាសិប្បនិម្មិត (AI) នាពេលខាងមុខ ...។
សូមគូសបញ្ជាក់ថា Asia Tech x Singapore (ATxSG) គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឈានមុខគេរបស់អាស៊ី ដែលរៀបចំរួមគ្នាដោយ Infocomm Media Development Authority (IMDA) និង Informa Tech ដោយមានការគាំទ្រពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី៕